​ទស្សនៈ​គ្រូ​ស្វាយរៀង​​ ​ពី​របៀប​ការពារ​របស់​ ណុប តុលា ​ដែល​ធ្លាប់​​ជា​ខ្សែ​ប្រយុទ្ធ​

  • 2017-02-03 07:43:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក សំ វ៉ាន់​ដេត ​គ្រូ​​បង្វឹក​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ បញ្ចេញ​ទស្សនៈ​ចំពោះ​ទម្រង់​ការពារ​របស់​ ណុប តុលា ដែល​ធ្លាប់​ជា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​មួយ​រូប។ ​

  • ​មាន​សមត្ថភាព​ការពារ​បាល់​បាន​ល្អ

  • លេង​នៅ​តំបន់​ការពារ​ងាយ​ស្រួល​ជាង​ប្រយុទ្ធ​

  • ​ផ្លាស់ប្ដូរ​មក​លេង​នៅ​តំបន់​ការពារ​ ពី​ព្រោះ​បំពេញ​តម្រូវ​ការ​របស់​ជម្រើស​ជាតិ

​ខ្សែ​ការពារ​ ណុប តុលា ធ្លាប់​ជា​ខ្សែ​ប្រយុទ្ធ​​មួយ​រូប​ដែល​មាន​ភាព​ប៉ិន​​ប្រសព្វ​ក្នុង​ការ​សម្រេច​គ្រាប់​បាល់។ ប៉ុន្តែ​នា​កំឡុង​ឆ្នាំ​២០១៥ រូប​គេ​ត្រូវ​បាន​លោក Lee Tae Hoon ដឹក​នាំ​ជម្រើស​ជាតិ​កម្ពុជា​ដាក់ឲ្យ​លេង​នៅ​តំបន់​ការពារ។

​​​​លោក សំ វ៉ាន់​ដេត​ ​បាន​ឲ្យ​ដឹង​ថា ​​​ណុប តុលា លេង​នៅ​តំបន់​ការពារ​ល្អ​​ ទាំង​​សមត្ថភាព​ការពារ​បាល់​​ និង​រារាំង​ដៃ​គូ​មិន​ឲ្យ​ទាត់​ចូល​ទី​។ ​​​​កីឡាករ​​រូប​នេះ​មាន​ទេពកោសល្យ ​អាច​លេង​នៅ​តំបន់​ការពារ​ក៏​បាន​ប្រយុទ្ធ​ក៏​បាន ជាង​នេះ​ទៅ​ទៀត​ តុលា ​​លេង​នៅ​តំបន់​ការពារ​​អាច​មាន​ភាព​ងាយ​ស្រួល​ជាង​ប្រយុទ្ធ។

​លោក​បន្ថែម​ថា ការ​ផ្លាស់ប្ដូរ​ តុលា​ មក​លេង​នៅ​តំបន់​ការពារ ​​​ក៏​​ដើម្បី​ចង់​ឲ្យ​ត្រូវ​​តាម​ទីតាំង​ដែល​លេង​នៅ​ជម្រើស​ជាតិ​​។ ​​​​​មួយ​វិញ​ទៀត​គ្រប់​ក្លឹប​មាន​តួនាទី​​គាំទ្រ​​ជម្រើស​ជាតិ នៅ​ពេល​ជម្រើស​ជាតិ​ត្រូវ​ការ​បែប​ណា​ក្លឹប​​​ត្រូវ​តម្រូវ​ទៅតាម​។

​ជា​មួយ​គ្នា​នោះ ​ណុប តុលា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​លេង​នៅ​​តំបន់​ប្រយុទ្ធ​ ហើយ​ផ្លាស់​មក​លេង​នៅ​ការ​ពារ វា​ធ្វើ​ឲ្យ​គេ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​បាល់។ ប៉ុន្តែ​ក៏​​រង​ការ​​​រិះគន់​នៅ​ពេល​​ក្រុម​របស់​ខ្លួន​ត្រូវ​បាន​ដៃ​គូ​ទាត់​​​ចូល​ផង​ដែរ៕

ណុប តុលា(លេខ ១៣)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​