វេសឡាញ ​បើក​ពាន​រង្វាន់​ថ្មី ​រំពឹង​ជោគជ័យ​ដូច​ឆ្នាំ​មុន

  • 2017-02-05 07:30:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន វេសឡាញ គ្រុប ​បាន​បង្កើត​ពាន​រង្វាន់​បាល់ទាត់​មិន​អាជីព​រដូវ​កាល​ទី​២​របស់​ខ្លួន​ហើយ ​ដោយ​មាន​ក្រុម​ចូល​រួម​តាម​បណ្ដា​សាខា​ទាំង​អស់​នៅ​ទូទាំង​រាជធានី​ភ្នំពេញ។

ក្នុង​ឱកាស​បើក​ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ​នេះ​ដែរ លោក​ តែ ឡាយ ​ប្រធាន​នាយក​អប់រំ និង​ធនធាន​មនុស្ស​នៃ​សាលា វេសឡាញ ​បាន​និយាយ​ថា​សាលា​វេសឡាញ​បាន​បង្កើត​ពាន​រង្វាន់​នេះ​ឡើង ដើម្បី​ពង្រឹង​កាយ​សម្បទា​សិស្ស​ឲ្យ​បាន​រឹង​មាំ ស្វាហាប់ សុខភាព​ល្អ។ ​មួយ​វិញ​ទៀត​ក៏​ធ្វើ​អោយ​សិស្សា​នុ​សិស្ស​ទាំង​អស់​ចេះ​សាមគ្គី​ភាព​គ្នា ​និង​អាច​នាំ​ឱ្យ​ក្មេង​ៗ​គេច​ផុត​ពី​គ្រឿងញៀន និង​អំពើ​ពាលា​អាវាសែ​បាន ដែល​​វា​មាន​គុណ​ប្រយោជន៍​ច្រើន​ចំពោះ​យុវជន។

លើស​ពី​នេះ​ទៅ​ទៀត ​មិន​មែន​មាន​តែ​ការ​ប្រកួត​កីឡា​បាល់ទាត់​នោះ​ទេ ​សាលា​ខាង​លើ​នេះ​ក៏​មាន​ក្រុម​ចូល​រួម​ហ្វឹកហាត់​និង​ប្រកួត​កីឡា​ផ្សេង​ៗ​ទៀត​ដែរ​ដូចជា ​វាយ​កូនបាល់ ​ហែល​ទឹក​និង​តេក្វាន់​ដូរ​ជា​ដើម។

​ពាន​រង្វាន់​ វេសឡាញ ​ឆ្នាំ​២០១៧ ​នេះ​បង្កើត​ឡើង​ដោយ​មាន​ក្រុម​ចូល​រួម​ចំនួន​៧​ក្រុម​មក​ពី​គ្រប់​សាខា​ទាំង​អស់​នៃ​សាលា​បង្រៀន​ វេសឡាញ ​ទូទាំង​រាជ​ធានី​ភ្នំពេញ។ ខណៈដែលកាលពីរដូវកាលមុននេះក្រុម​ជើង​ឯក​បាន​ទៅ​លើ​សាលា​វេសឡាញ សាខា​ទូល​ទំពូង​ ​​ដោយ​ដែល​បាន​យក​ឈ្នះ​ក្រុម​សាខា​ស្ទឹងមានជ័យនៅ​វគ្គផ្ដាច់ព្រ័ត្រ៕

អត្ថបទ៖ មុន្នីរម្យ