ក្រោយឈ្នះ​ថៃ​​ល្ងាច​មិញ អ៊ុង វីរៈ ​អាចបន្ត​​​​ប៉ះ​ស្ដេច​​​ត្រាញ់​ប្រចាំ​ Thai Fight នៅ​សង្វៀន PNN

  • 2017-02-06 02:43:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជ័យជម្នះ​​របស់​ជើង​ខ្លាំង​ជំនាញ​ប្រើ​កណ្ដាប់​ដៃ អ៊ុង វីរៈ ​​លើ​ជើង​ខ្លាំង​ថៃ Diesellek ​​កាល​ពី​យប់​​មិញ​​ក្នុង​ជំនួប​មិត្ត​ភាព​កម្ពុជា​-​ថៃ​ ​នៅ​​សង្វៀន​ PNN ​ស្ថានីយ​ទូរទស្សន៍​មួយ​នេះ​កំពុង​ទាក់​ទង​ឲ្យ​រូប​គេ​ទទួល​​កីឡាករ​​ថៃ Saiyok Pumpanmuang ​ដែល​​ជា​ស្ដេច​ក្រាញ់​របស់​សង្វៀន​ Thai Fight។

អ៊ុង វីរៈ(ក្រហម)

​តាម​លោក ស្រ៊ឺ​ ស្រេង ហៅ​សំណព្វ​ប្រធាន​​គ្រប់​​គ្រង​ផ្នែក​កីឡា​របស់​ទូរទស្សន៍ PNN ​ឲ្យ​ដឹង​ថា ​ឥឡូវ​នេះ​​ក្រុម​ការងារ​របស់​លោក​កំពុង​ទាក់​ទង​ទៅ​ Saiyok ​។ ​ជាង​នេះ​​ទៀត​ស្ថានីយ​​​បាន​ស្នើ​តម្លៃ​ខ្លួន​ និង​​ពេល​វេលា​​គ្រោង​​រៀប​ចំ​ពាក់​កណ្ដាល​ខែ​មីនា ឆ្នាំ​២០១៧​ខាង​មុខ​នេះ។

​លោក​បន្ថែម​ថា ​ប្រសិន​បើ​អ្នក​លេង​កណ្ដាប់​ដៃ​​របស់​ថៃ​រូប​នេះ​ព្រម​តាម​លក្ខណ​ យ៉ាង​យូរ​បំផុត​ត្រឹម​ពេលវេលា​កំណត់​ខាង​លើ នឹង​​មាន​ការ​ប្រកួត​ដ៏​ធំ​មួយ​នេះ​​កើត​ឡើង​​នៅ​សង្វៀន PNN ​។ ​បើ​តាម​ភ្នាក់​ងារ​របស់​លោក​ដែល​បាន​ផ្ដល់​ព័ត៌មាន​មក​លោក​​ថា ពេល​នេះ Saiyok​ មាន​ទម្ងន់​ ៧៥​គីឡូក្រាម​​ស្របាក់ស្របាល​ នឹង​ អ៊ុង វីរៈ ដែរ។

​​ជើង​ខ្លាំង​ថៃ Saiyok Pumpanmuang ​​​បច្ចុប្បន្ន​មាន​អាយុ ៣៣​ឆ្នាំ​ធ្លាប់​ប្រកួត​បាន​ចំនួន ២៩១ ដង​​ឈ្នះ​​២៤៣ ដង​​ចាញ់​ ៤៧​ដង និង​ស្មើ​១ ដង៕

Saiyok Pumpanmuang (រូប​​ថត Thai Fight )

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី