ក្តៅៗ! សម្រាប់​អ្នក​ចូលចិត្ត​ពណ៌ "​ក្រហម​" ធានា​បាន​ស្ដាប់​បទនេះ​ ពេញ​ចិត្ត​ស្ដូក

  • 2017-02-07 15:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ស្នាដៃ​និពន្ធ​ថ្មី​​របស់​ ប្រុស ឡា ទើប​ចេញ​ MV មុន​​នេះ​បន្តិច​ ក្នុង​នោះ​សម្រាប់​អ្នក​ចូល​ចិត្ត​ពណ៌​ក្រហម​ដឹង​តែ​ត្រូវ​ចិត្ត​ខ្លាំង​តែ​ម្ដង​។

"ក្រហម" ជា​បទ​ស្នាដៃ​ថ្មី​ពី​ ប្រុស​ ឡា​ និពន្ធ​រយៈ​ពេល​ ១​ខែ​ តាំង​ពី​ ៣​ខែ​មុន​ ប៉ុន្តែ​ដោយសារ​មិន​ទាន់​រក​Sponsor ក៏​ពន្យា​ពេល​រហូត​មក​ដល់​ដើម​ឆ្នាំ​២០១៧ ទើបមាន​ខាង​ក្រុម​ហ៊ុន​ Smart បាន​​ទាក់​ទង​ Sponsor ដើម្បី​ជួយ​ថត​ MV ​បទ​​នេះ។ ​ប្រុស​ឡា ប្រាប់​ថា​មានការ​សហការ​ដឹកនាំ​ដោយ​ ជនជាតិ​ស្បែក​ខ្មៅ​ឈ្មោះ Onugbor​ Prosper​។​

​"បទ​នេះ​ចង់​បង្ហាញ​ពី ​នារី​ ដែល​ចូល​ចិត្ត​ពណ៌​ក្រហម សូម្បី​តែ​ស្លៀក​ពាក់​ លាប​ក្រែម​ក៏​ក្រហម​ដែរ​ បទ​នេះ​តួ​ស្រី សម្តែង​ដោយ​ ឌី សូនី​តា"។​ ប្រុស​ ឡា បញ្ជាក់។

កុំ​ចាំ​យូរ​តោះ​មក​ទស្សនា MV បទ​ថ្មី​ទាំង​អស់​គ្នា៖

​​

អត្ថបទ៖ ថា ម៉ាលីដា