១​បទ​នេះ​ហើយ​ ធ្វើ​ឲ្យ​ ឈីន រតនៈ មាន​ដល់​សព្វ​ថ្ងៃ

  • 2017-02-07 02:55:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​មិញ​ក្នុង​ពិធី​សម្ពោធ​រឿង "ពូជខ្ញុំអ៊ីចឹង២" នៅ​ លេជេន ស្ទឹងមានជ័យ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ ហង្សមាស បាន​រំលឹក​ចម្រៀង​មួយ​បទ​ដែល​ធ្វើ​ឲ្យ​នាង​បាន​ដូច​សព្វ​ថ្ងៃ។

បទ​ចម្រៀង​មួយ​បទ​នោះ​មាន​ចំណង​ជើង​ថា "SAXOPHONE បាត់​ស្នេហ៍" ដែល​នាង​បាន​យក​ទៅ​ប្រឡង​ក្នុង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​២ វគ្គ​ Blind Audition ដែល​នាង​ទទួល​បាន​ការ​បង្វិល​កៅអី​ពី​គ្រូ​បង្វឹក​ចំនួន​៤ ហើយ​បទ​នេះ​ត្រូវ​បាន​​ម្ចាស់​បទ "អ្នក​មិន​អន់​ទេ" ចាត់​ទុក​ថា​ជា​បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​នាង​​បាន​មក​ដល់​សព្វ​ថ្ងៃ។

“មក​ដល់​សព្វ​ថ្ងៃ​ខ្ញុំ​មាន​ចម្រៀង​ផ្ទាល់​ខ្លួន​៣​បទ​ហើយ តែ​ខ្ញុំ​នៅ​តែ​ច្រៀង​បទ "SAXOPHONE បាត់​ស្នេហ៍" ជា​ញឹក​ញាប់​​ដោយ​ប្រើ ស្ទីល​ផ្ទាល់​ខ្លួន ហើយ​បទ​នេះ​ធ្វើ​​ឲ្យ​ខ្ញុំ​មាន​ថ្ងៃ​នេះ​ដែរ" តារា​ស្រី​វ័យ​២១​ឆ្នាំ​បន្ថែម៕

ទស្សនា​បទ "SAXOPHONE បាត់​ស្នេហ៍" ពី​ ឈីន រតនៈ ទាំង​អស់​គ្នា៖​​

អត្ថបទ៖ Samedy