បុរសរូបនេះ នាំឲ្យពិភពលោកស្គាល់អក្សរខ្មែរ
- 2017-02-07 03:24:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសរូបនេះ នាំឲ្យពិភពលោកស្គាល់អក្សរខ្មែរ
ចន្លោះមិនឃើញ
លោកដាញ់ ហុងបានចំណាយពេលសិក្សាស្រាវជ្រាវជាច្រើនឆ្នាំ ដើម្បីធ្វើគម្រោងអភិវឌ្ឍអក្សរខ្មែរយូនីកូដឲ្យលេចជារូបរាង។ ក្នុងអំឡុងឆ្នាំ ២០០២ លោកបានសម្រេចបង្កើតបានពុម្ភអក្សរខ្មែរយូនីកូដ ដែលបានជួយដោះស្រាយបញ្ហាស្មុគស្មាញជាច្រើន។
បើគ្មានការប្រឹងប្រែងនិងការបង្កើតបានស្នាដៃដ៏អស្ចារ្យរបស់បុរសខ្មែរកម្ពុជាក្រោមនេះទេ ការប្រើប្រាស់អក្សរខ្មែរនៅតែមានការលំបាក។
ទោះបីអក្សរយូនីកូដបច្ចុប្បន្នកំពុងត្រូវបានប្រើប្រាស់ទូលំទូលាយ និងវាបានក្លាយជាអក្សរស្តង់ដាសម្រាប់ប្រើប្រាស់តាមស្ថាប័ននានា លោកដាញ់ ហុងបានអះអាងថា លោកនៅតែបន្តអភិវឌ្ឍអក្សរខ្មែរនេះ និងចង់ឲ្យពលរដ្ឋបន្តការគាំទ្រនិងរួមគ្នាជួយអភិវឌ្ឍអក្សរសាស្រ្តជាតិនេះ ដើម្បីឲ្យមានការប្រើប្រាស់និងទទួលស្គាល់ជាសាកល៕