វ៉ន​ វីវ៉ា​ ចូល​រួម​កិច្ចការ​សង្គម​ចែក​មួក​សុវត្ថិភាព​នៅ​កំបូល​ព្រឹក​មិញ​

  • 2017-02-07 08:58:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​ជើង​ខ្លាំង​ប្រចាំ​កម្ពុជា​ វ៉ន​ វីវា​ ព្រឹក​ថ្ងៃ​ទី៧​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៧​ នេះ​ឆ្លៀត​ពេល​រត់​ឡាន​ឈ្នួល​ទៅ​ចុះ​ចែក​មួក​សុវត្ថិភាព​ដល់​ប្រជា​ពលរដ្ឋ​ចំនួន​ប្រហែល​ ៥០០​មួក​ នៅ​កំបូល។​

កីឡាករ វ៉ន​ វីវ៉ា​​ ពាក់អាវលឿង និងលោក​ ហែម​ ដារិទ្ធ(Facebook Heng Loong)

អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ វ៉ន​ វីវ៉ា​ បាន​ប្រាប់​​ថា​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ នេះ​លោក​បាន​ចូល​រួម​ចែក​មួក​សុវត្ថិភាព​ជា​មួយ​កីឡាករ​ ស៊ូ​ យ៉ាទី​ កីឡា​ការិនី​ ស៊ន​ សៀវម៉ី​ និង​កីឡាករ​ដទៃ​ទៀត។​ ពួក​គេ​ចែក​មួក​សុវត្ថិភាព​នេះ​ប្រហែល​ជា​ ៥០០​មួក​ ហើយ​។ ការ​ចូល​រួម​នេះ​អតីត​​​​គឺ​ចង់​​ឲ្យ​​ប្រជាពលរដ្ឋ​​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​ ដូច​ជា​ចេះ​ពាក់​មួក​សុវត្ថិភាព​ពេល​បើក​ម៉ូតូ​ និង​ពាក់​ខ្សែ​ក្រវាត់​ឲ្យ​បាន​ត្រឹម​ត្រូវ​ពេល​បើក​រថយន្ត​។​ អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ខេត្ត​កំពង់ចាម​ ម្នាក់​នេះ​សង្ឃឹម​ថា​ សកម្ម​ភាព​របស់​ពួក​គេ​ពេល​នេះ​ នឹង​រួម​ចំណែក​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​គោរព​ច្បាប់​ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ពេល​ខាង​មុខ។​

កីឡាករ វ៉ន​ វីវ៉ា​​ ខាងស្តាំដៃទី១(Facebook Heng Loong)

នេះ​ជា​លើក​ទី១​ ហើយ​ដែល​កីឡាករ​ វ៉ន​ វីវ៉ា​ បាន​ចូល​រួម​ចែក​មួក​សុវត្ថិភាព​ ស្រប​ពេល​កម្មវិធី​ចែក​មួក​ដែល​រៀបចំ​ឡើង​ដោយ​អ្នក​សិល្បៈ​រួម​ទាំង​កីឡាករ​ កីឡា​ការិនី​ របស់​កម្ពុជា​ និង​សហការ​ជា​មួយ​អភិបាល​ខណ្ឌ​បាន​ចុះ​ចែក​ចំនួន​ពីរ​លើក​រួម​មក​ហើយ។​ កម្មវិធី​ចែក​មួក​នេះ​ធ្វើ​ឡើង​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​​ ត្រង់​ចំណុច​កំបូល​មាន​រយៈ​ពេល​កន្លះ​ថ្ងៃ៕​

អត្ថបទ៖ នួន ស៊ីណា​