មានតិចនិកចឹងតើ ទើប ប៊ឺរី អាចសម្ដែង"ស្រទន់មន្តស្នេហ៍" ដោយមិនអានរឿង
- 2017-02-10 07:11:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតិចនិកចឹងតើ ទើប ប៊ឺរី អាចសម្ដែង"ស្រទន់មន្តស្នេហ៍" ដោយមិនអានរឿង
ចន្លោះមិនឃើញ
ប៊ឺរី ដែលជាតួឯកប្រុសក្នុងរឿង "ស្រទន់មន្តស្នេហ៍" ប្រាប់ថាលោកមិនទាន់បានអានប្រលោមលោកនេះ តែលោកមានវិធីសាស្ត្រផ្ទាល់ខ្លួនក្នុងការសម្ដែងទោះបីមិនបានអានក៏ដោយ។
ដោយសារតែរវល់ច្រើនទើបមិនមានពេលអានប្រលោមលោកដ៏ល្បីល្បាញ និង មានគេមើលច្រើនមួយនេះ។ តែតាមរយៈ បទពិសោធន៍លោកគ្រាន់តែអ្នកដឹកនាំប្រាប់ត្រួសពីចរិតលក្ខណៈនិង ឬកពាររបស់តួអង្គ ដេត ភូមិន្ទ នោះ គឺលោកអាចសម្ដែងបានហើយ។
ប៊ឺរី ប្រាប់ថា៖ " វាជាតិចនិកផ្ទាល់ខ្លួនមួយរបស់បង ដែលគ្រាន់តែក្ដាប់យកកន្លែងសំខាន់ៗ ទៅគឺអាចលេងបានហើយ"។ តែបើមានចំណុចខ្វះខាតត្រង់ណាអ្នកដឹកនាំនឹងណែនាំហើយលោកនឹងព្យាយាមធ្វើតាម ដូចរៀនបណ្ដើរ សម្ដែងបណ្ដើរអ៊ីចឹងដែរ។
សូមស្ដាប់ប៊ឺរីរៀបរាប់បន្ថែមពីតិចនិកសម្ដែង ៖