តោះ! មកមើលកាដូរពេញនិយម និងតម្លៃ សម្រាប់ថ្ងៃបុណ្យនៃក្ដីស្រឡាញ់
- 2017-02-13 10:33:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មកមើលកាដូរពេញនិយម និងតម្លៃ សម្រាប់ថ្ងៃបុណ្យនៃក្ដីស្រឡាញ់
ចន្លោះមិនឃើញ
Valentine's Day បានមកដល់ថ្ងៃស្អែកហើយ មិនដឹងថាគួរទិញអ្វីជូនមនុស្សជាទីស្រឡាញ់មែនទេ? ខាងក្រោមនេះគឺជាប្រភេទកាដូរដ៏ពេញនិយមបំផុត សម្រាប់ជូនចំពោះមនុស្សពិសេស មិត្តភក្ដិ បងប្អូន ឪពុកម្ដាយ និងអ្នកជុំវិញខ្លួន ដើម្បីចែករំលែកក្ដីស្រលាញ់ពិតៗ។
១. បាច់ផ្កា១៩៩ទង
យ៉ាណា ជាអ្នកលក់ផ្កាកែច្នៃដោយខ្លួនឯងប្រចាំហាង អម ប្រាប់ថា ក្នុងមួយបាច់នេះមានផ្ការហូតទៅ១៩៩ទងធ្វើពីក្រណាត់ ហើយតម្លៃ២២០ដុល្លារ។ អ្នកប្រាប់ថាផ្កានេះតំណាងឱ្យក្ដីស្រឡាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន។
២. បាច់ផ្កា៧៦ទង
ចំពោះបាច់ផ្កានេះវិញមានចំនួន ៧៦ទង ធ្វើពីក្រណាត់ពណ៌ក្រហមសុទ្ធតំណាងឱ្យក្ដីស្រឡាញ់ស្មោះស្ម័គ្រ។
៣. បាច់ផ្ការូបបេះដូង
តំណាងឱ្យបេះដូងដ៏ស្មោះ និងល្អបំផុតចំពោះអ្នកចង់សារភាពស្នេហ៍។
៤. កុលាបចម្រុះពណ៌
ចំពោះផ្កាកុលាបចម្រុះពណ៌ធ្វើពីក្រដាសនេះវិញ មានច្រើនទំហំ មានតូច មធ្យម ល្អបំផុតសម្រាប់បុរសទិញជូនមនុស្សជាទីស្រឡាញ់របស់ខ្លួន ហើយមានតម្លៃសមរម្យ។
៥. បាច់ផ្កាតុក្កតា
បាច់ផ្កានេះមានតុក្កតាសុទ្ធតម្លៃ ៤៥ដុល្លារ។
៦. កូនតុក្កតាតូចៗ
តុក្កតា១ តម្លៃ១២ដុល្លារ។
៧. តុក្កតាគូស្នេហ៍
កាដូប្រភេទនេះតំណាងឱ្យមនុស្សពីរនាក់កំពុងស្រឡាញ់គ្នា។ នេះបើតាមការប្រាប់របស់កញ្ញា លីដា អ្នកលក់នៅហាង Pnik House។
៨. តុក្កតាគ្រួសារ
តុក្កតាគ្រួសារនេះ តំណាងឱ្យឪពុកម្ដាយ និងកូន ហើយបង្ហាញពីសុភមង្គលក្នុងគ្រួសារល្អបំផុតដើម្បីទិញជូនឪពុកម្ដាយ។
៩. តុក្កតាខ្លាឃ្មុំធំបំផុត
តុក្កតានេះមានតម្លៃ ២០០ដុល្លារ។
១០. តុក្កតាខ្លាឃ្មុំ (Bear)
ចំពោះតុក្កតាខ្លាឃ្មុំនេះវិញ កំពុងពេញនិយមបំផុត មានតម្លៃ៤០ដុល្លារ។
១១. តុក្កតាខ្លាឃ្មុំអាវខៀវ និងអាវក្រហម
ខ្លាឃ្មុំអាវក្រហមអាវខៀវមានតម្លៃ ៣៦ដុល្លារ ចំណែកអាវក្រហម ៦៤ដុល្លារ។
១២. ស៊ុមរូបថត
ស៊ុម១តម្លៃ ២.៦ដុល្លារ
១៣. នាឡិកា
នាឡិកា ១ តម្លៃ ៥.៧ដុល្លារ៕