ដល់​រដូវ​ឆ្ងាញ់​មាត់​ល្មម! ហាង Pizza ធំ​មួយ​នេះ ចេញ​ប្រូម៉ូសិន​ថ្មី​ឡើង​កប់​សម្រាប់ Valentine

  • 2017-02-14 03:27:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាស Valentine នេះ Domino's Pizza Cambodia កំពុង​ប្រូម៉ូសិន​ពិសេស​ទៀត​ហើយ គឺ​ឈុត Super Deal ដែល​ធ្វើ​ឡើង​ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន​ និង​អបអរ​ថ្ងៃ​សេចក្ដី​ស្រលាញ់។

ឈុត Super Deal ថ្មី​នេះ​មាន ៤ ប្រភេទ៖

  • ឈុត​ទី១ តម្លៃ ៣,៤៩ ដុល្លារ៖ Pizza រស​ជាតិ​មួយ​ណា​ក៏​បាន​ទំហំ ៧ អ៊ីញ ១ និង​កូកាកូឡា ១ កំប៉ុង
  • ឈុត​ទី​២ តម្លៃ ៩,៩៩ ដុល្លារ៖ Pizza រស​ជាតិ​មួយ​ណា​ក៏​បាន​ខ្នាត​កណ្ដាល​ ១, ស្លាប​មាន់ ៤ ដុំ និង​កូកាកូឡា ២ កំប៉ុង
  • ឈុតទី៣ តម្លៃ ១៧,៩៩ ដុល្លារ៖ Pizza រស​ជាតិ​មួយ​ណា​ក៏​បាន​ខ្នាត​កណ្ដាល​ ២, ស្លាប​មាន់ ៦ ដុំ នំប៉័ង​ ១ ចាន, និង​កូកាកូឡា ១,៥ លីត្រ ១ ដប
  • ឈុត​ទី​៤ តម្លៃ ២៦,៩៩ ដុល្លារ៖ Pizza ខ្នាត​កណ្ដាល​ ៣, ស្លាប​មាន់ ៦ ដុំ, នំប៉័ង​ ១ ចាន និង​កូកាកូឡា ១,៥ លីត្រ ២ ដប។

លោក អឿ រ៉ាវុទ្ធ ប្រធាន​គ្រប់គ្រង​ទូទៅ Domino's Pizza Cambodia បាន​ឲ្យ​ដឹង​ថា៖ "ឈុត Super Deal នេះ​ យើង​ធ្វើ​ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន ដូចជា​ឈុត​ទី​១​ គឺ​សម្រាប់​សិស្ស​ ឬ​អ្នក​ធ្វើ​ការ​ដែល​ការ​ចំណាយ​របស់​គាត់​មាន​កម្រិត"។

លោក​ថា ក្រៅ​ពី​បំពេញ​តម្រូវ​ការ​អ្នក​គាំ​ទ្រ Domino's Pizza ផ្ដល់​ជូន​ពិសេស​នេះ​ ដើម្បី​អប​អរ​ និង​ចែក​រំលែក​ក្ដី​ស្រលាញ់​ដល់​អតិថិជន​ទាំង​អស់​គ្នា​ផង​ដែរ។

ប្រូម៉ូសិនSuper Deal នេះ ផ្ដល់​ជូន​ចាប់​ពី​ថ្ងៃ​ទី​១៣​ កុម្ភៈ នេះ​ត​ទៅ​ នៅ​គ្រប់​សាខា Domino's Pizza Cambodia។ ចាំ​អី​ទៀត! កុម្ម៉ង់ Domino's Pizza តាម​លេខ ១៨០០ ២០ ២០ សម្រាប់​ការ​ដឹក​ជញ្ជូន​ឥត​គិត​ថ្លៃ។

សាខា Domino's Pizza មាន​នៅ៖

  • សាខា​ទី​១៖ បឹងកេងកង
  • សាខា​ទី​២៖ ផ្សារ​ទំនើប ស៊ីធីម៉ល
  • សាខា​ទី​៣៖ អាយ អេហ្វ អិល (IFL)
  • សាខា​ទី​៤៖ ផ្សារ​ទំនើប អ៊ីអនម៉ល
  • សាខា​ទី​៥៖ ភ្នំពេញ​ថ្មី

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅកាន់​ផេក​ហ្វេសប៊ុក Domino’s Pizza Cambodia

អត្ថបទ៖ វិទូ