ម្ចាស់​បទ​ "ពាក់​អាវ​មិន​ដែល​ឃើញ​ដោះ​" មាន​ក្ដី​បារម្ភ​​ពេល​យក​បទ​អធិរាជ ស៊ិន ស៊ីសាមុត មក​ច្រៀង ​

  • 2017-02-14 06:29:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​ផលិតកម្ម​ថោន​បាន​ថត​បទ​ចម្រៀង​ត្រៀម​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ក្នុង​នោះ​តារា​ចម្រៀង​ខ្មែរ​សុរិន លោក ខុង ខុយ ដែល​ទស្សនិកជន​​ស្គាល់​រូប​លោក​តាម​រយៈ​បទ​ "ពាក់​អាវ​មិន​ដែល​ឃើញ​ដោះ​" បាន​ប្រាប់ Sabay ថា​​​​ លោក​មានច្រើន​បទ​ តែ​លោក​មាន​ការ​ព្រួយ​បារម្ភ​​ ព្រោះ​បទ​ចម្រៀង​ដែល​ច្រៀង​ជា​សំនៀង​ដើម​របស់​អធិរាជ​សំឡេង​មាស​ ស៊ិន​ ស៊ី​សាមុត​ ខ្លាច​ធ្វើ​មិន​បាន​ល្អ​ពេល​ច្រៀង​។​

​បទ​ចម្រៀង​ដែល​លោក ខុង ខុយ​ ច្រៀង​សម្រាប់​អបអរ​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​មាន​ចំនួន​១០​បទ​ មាន​ទាំ​ង​បទ​ឆ្លង​ឆ្លើយ​ និង​បទ​ទោល​។ ទាក់​ទង​នឹង​បទ​ឆ្លង​ឆ្លើយ​វិញ​គឺ​លោក​ចាប់​ដៃ​គូ​ច្រៀង​ជា​មួយ​អ្នក​នាង ចេន សាយ​ចៃ​ មាន​ដូច​ជា​ បទ "កក​ក៏​បាយ​មេម៉ាយ​ក៏​ស្រី​" “អរុណ​សួស្ដី​​" “បង​ខំ​ស្កាត់​រក​" និង​បទ​ "បាត់​ដំបង​មាន​អ្វី​ឆ្ងាញ់​ទេ​" ជា​ចង្វាក់​រាំ​វង​។ លោក ខុង ខុយ បន្ត​។

ម្ចាស់​បទ​ "ពាក់​អាវ​មិន​ដែល​ឃើញ​ដោះ​" រូប​នេះ​ថ្លែង​ថា​៖ "ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ខ្លាំង​ណាស់​ដែល​បាន​យក​បទ​អធិរាជ​សំឡេង​មាស​ លោកតា​ ស៊ិន ស៊ីសាមុត​ មក​ច្រៀង​តែ​ខ្ញុំ​ក៏​មាន​ក្ដី​បារម្ភ​ដែរ​ ព្រោះ​ខ្លាច​ច្រៀង​ទៅ​​មិន​បាន​ល្អ​តែ​ទោះ​បី​យ៉ាង​ណា​ខ្ញុំ​ នឹង​ខិត​ខំ​ប្រឹង​ប្រែង ជា​មួយ​អ្នកនាង ចេន សាយចៃ​"៕

​​​​

អត្ថបទ៖ ឆុង ស៊ីណាន