ពេលច្រៀងៗដាច់ភ្លើងប៉ិត នៅ Couple Run ម្សិលមិញ! ឈុតកំដរបរិយាកាសក៏កើតឡើងភ្លាម
- 2017-02-15 04:47:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលច្រៀងៗដាច់ភ្លើងប៉ិត នៅ Couple Run ម្សិលមិញ! ឈុតកំដរបរិយាកាសក៏កើតឡើងភ្លាម
ចន្លោះមិនឃើញ
ល្ងាចមិញនៅកម្មវិធី "Couple Run” ដែលរៀបចំឡើងដើម្បីអបអរកម្មវិធីទិវានៃសេចក្ដីស្រលាញ់ រួមជាមួយការប្រគំតន្ត្រីដែលមានការចូលរួមពីតារាល្បីៗកម្ពុជាផង ស្រាប់តែមានបញ្ហារអាក់រអួលបច្ចេកទេសមួយចំនួនកើតឡើងពេលកំពុងសម្ដែង។
ជាក់ស្ដែងគឺក្រុមចម្រៀង Mastache Band កំពុងតែប្រគំនៅលើឆាកបានប្រមាណជាពាក់កណ្ដាលបទ គឺបច្ចេកទេសភ្លើងមានបញ្ហា គឺបានរលត់ភ្លាមៗតែម្ដង។ ប៉ុន្តែម្ចាស់បទ "បុរសម្នាក់នេះសំខាន់នៅពេលណា?” នៅតែបន្តច្រៀង មិនត្រឹមតែប៉ុណ្ណោះថែមទាំងមាន show ពិសេសមួយបានបង្ហាញផងដែរ។
បញ្ហាកើតកំពុងសម្ដែងតែងតែកើតឡើងជារឿយៗមិនថាក្នុងឬ ក្រៅស្រុកនោះទេ ជាពិសេសគឺពេលកំពុងផ្សាយផ្ទាល់ ករុណា ពេជ្រ ក៏ធ្លាប់ជួបបញ្ហាគាំងឌីសពេលសម្ដែង និង Adele កំពុងច្រៀងក្នុងកម្មវិធី Grammy បច្ចេកទេសភ្លេងមានបញ្ហាជាដើម៕
ចង់ដឹងថាមានអ្វីកើតឡើងចំពោះ Mastache Band តោះទស្សនាទាំងអស់គ្នា៖