អ្នកលេងហ្គេម នៅតែមិនចោលត្រកូល S7
- 2017-02-15 03:40:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលេងហ្គេម នៅតែមិនចោលត្រកូល S7
ចន្លោះមិនឃើញ
ចំណាត់ថ្នាក់ថ្មីមួយចេញដោយវេបសាយ Androidcentral បង្ហាញថា ត្រកូល S7 ទាំង S7 និង S7 Edge នៅតែស្ថិតលំដាប់កំពូលនៃស្មាតហ្វូនដែលអាចលេងហ្គេមបានរលូនបំផុតសម្រាប់ទីផ្សារបច្ចុប្បន្ន។
ជាមួយរូបរាងដ៏ឆើតឆាយ អេក្រង់កោង AMOLED ច្បាស់ត្រជាក់ភ្នែក RAM ៤GB និងបន្ទះឈីប Snapdragon 820 ស្មាតហ្វូន Galaxy S7 Edge អាចលេងហ្គេមដែលមានក្រាហ្វិកខ្ពស់ៗបានដោយគ្មានបញ្ហា អមសំឡេងប្រភេទ Stereo យ៉ាងរណ្ដំ។
ចំណុចពិសេសបំផុតនៃការលេងហ្គេមលើ S7 / S7 Edge គឺមិនងាយឡើងកម្ដៅ ស៊ីថ្មតិច ហើយអាចសាកឆាប់ពេញជាមួយមុខងារ Fast Charge និងកាន់តែងាយស្រួលព្រោះមានបច្ចេកវិទ្យាសាកថ្មមិនប្រើខ្សែ (Wireless Charge)៕