រូបភាព​ស្អាតៗ​រត់​ជា​គូ​ថ្ងៃ Valentine ម្សិល​មិញ នៅ​ស្ដាត​អូឡាំពិក

  • 2017-02-15 07:51:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​រត់​ចង​ដៃ​ជា​គូ Couple Run ធ្វើ​ឡើង​នៅ​ស្តាត​អូឡាំពិក កាល​ពី​ម្សិល​មិញ​នេះ ដោយ​​អ្នក​ចូល​រួម​ជា​ច្រើន ទាំង​ក្មេង ទាំង​ចាស់ ទាំង​អ្នក​សិល្បៈ និង​តារា​ចម្រៀង Original ដូចជា មាស សុខ​សោភា​ ឈិត សុវណ្ណបញ្ញា​ វណ្ណ ចេស្ដា ក្រុម​ខ្មែរ Idol ក្រុម Mustache ជាដើម។

អ្នក​ចូល​រួម​ត្រូវ​រត់​ឆ្លង​កាត់​ឧបសគ្គ​ច្រើន មុន​ដល់​គោលដៅ។ Couple Run ជា​កម្មវិធី​រត់​បង្ហាញ​សេចក្ដី​ស្រលាញ់​សម្រាប់​គូ​ស្នេហ៍ មិត្តភ័ក្ដិ និង​គ្រួសារ ហើយ​សំបុត្រ​លក់​បាន​ក្នុង​តម្លៃ ៩ ដុល្លារ នឹង​ត្រូវ​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ២ ដុល្លារ និង​សហព័ន្ធ​អត្តពលកម្ម​ស្ម័គ្រ​ចិត្ត ១ ដុល្លារ៕

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម