កែវ ចន្ទ័និមល Surprise ខ្លាំង​ពេល​កូន​ស្រី​យក​ផ្កា​មក​ឲ្យ​ដល់​ឆាក

  • 2017-02-15 08:48:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​មិញ​ពិធីការិនី​ប្រចាំ​ស្ថានីយ៍​ទូរទស្ស៍ ហង្សមាស កែវ ចន្ទ័និមល ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពេល​កូន​ស្រី​របស់​នាង​ បាន​យក​បាច់​ផ្កា​យ៉ាង​ស្រស់​ស្អាត​មក​ជូន​ដល់​ក្រោយ​ឆាក Couple Run។

​​ល្ងាច​ម្សិល​មិញ​នេះ​ គឺ​ជា​ទិវា​នៃ​សេចក្ដី​ស្រលាញ់ ប៉ុន្តែ​ពិធីការិនី​រូប​នេះ​​ត្រូវ​មក​បំពេញ​ភារិកិច្ច​ការងារ​មនុស្សធម៌​នៅ​ពហុកីឡដ្ឋាន​ជាតិ អូឡាំពិក ដូច្នេះ​ទើប​ស្វាមី​ និង​កូន​ស្រី​អាយុ​ប្រមាណ​ក្រោម​១០​ឆ្នាំ យក​បាច់​ផ្កា​មក​ជូន។

ពិធីការិនី​ឆ្នើម​ប្រចាំ​ស្ថានីយ៍​ទូរទស្ស៍ ហង្សមាស​ បាន​បង្ហាញ​អារម្មណ៍​រំភើប​​ដោយ​ខ្លីៗ​ថា "ពិត​រំភើប​ខ្លាំង​ណាស់ ហើយ​ក៏​មិន​ដែល​គិត​កូន​ស្រី​សំណព្វ​ចិត្ត​យក​ផ្កា​មក​ឲ្យ​ដល់​កន្លែង​ធ្វើការ​ដូច្នេះ​ដែរ បង​រំភើប​មែន​ទែន"៕

​តោះ​​ទស្សនា​វីដេអូ ពិធីការិនី ​កែវ ចន្ទ័និមល និង កូនស្រី​ទាំង​អស់​គ្នា៖

អត្ថបទ៖ Samedy