ឃើញគំនិតច្នៃប្រឌិតទាំងនេះ សិល្បករម្នាក់ ភ័យខ្លាចខ្មែរយើងអស់ពេលដើរទាន់ថៃ
- 2017-02-16 08:43:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញគំនិតច្នៃប្រឌិតទាំងនេះ សិល្បករម្នាក់ ភ័យខ្លាចខ្មែរយើងអស់ពេលដើរទាន់ថៃ
ចន្លោះមិនឃើញ
មុននេះបន្តិច Stephen Row បានបញ្ចេញមតិតាមរយៈហ្វេសប៊ុក បង្ហាញពីការយល់ឃើញរបស់លោកលើគំនិតច្នៃប្រឌិតសំលៀកបំពាក់ខ្មែរក្នុងន័យថា ប្រសិនបើមិនមានអ្វីអស្ចារ្យជាងដែលធ្លាប់ធ្វើរាល់ដង ខ្មែរយើងអាចនឹងលែងដើរទាន់ថៃលើការរចនាម៉ូដសំលៀកបំពាក់។
លោក អធិប្បាយដូច្នេះ ខណៈថៃទើបគ្រងពានផ្នែកសំលៀកបំពាក់ប្រពៃណីជាតិក្នុងកម្មវិធីមួយដែលខ្មែរយើងក៏បានចូលដែរ ថ្មីៗ។ លោក វណ្ណ ស៊ីដារ៉ូ ជាសិល្បករ និងផលិតករ បានសរសេរថា មូលហេតុដែលខ្មែរមិនបានទទួលពានក្នុងកម្មវិធី Mr international ដោយសារតែសំលៀក និងកំណាត់ក្នុងការច្នៃម៉ូដសំលៀកបំពាក់ប្រពៃណីខ្មែរនៅមានកម្រិត។
លោកថា រយៈពេល៣ឆ្នាំមកហើយដែលខ្មែរមិនបានផ្លាស់ប្ដូរ ខ្វះភាព Manly និង Strongly ច្រើន។ ប៉ុន្តែសម្រាប់ឆ្នាំនេះលោកយល់ឃើញថាល្អជាងឆ្នាំមុន ដោយសារតែការបន្ថែមសាច់ក្រណាត់ Superman ពណ៌ក្រហមនៅពីក្រោយ។ យ៉ាងនេះក្ដី លោកស្នើឲ្យក្រឡេកមើលប្រទេសជិតខាងដែលនៅក្បែរកម្ពុជាមូលហេតុអ្វីបានជាប្រទេសមួយនេះទទួលបានពានផ្នែក Trandional costum ?
"ខ្ញុំមានយោបល់សូមជួយក្រឡេកមើលប្រទេសថៃដែលជាប្រទេសគំរូក្នុងអាស៊ីដែលទទួលពានរង្វាន់ផ្នែក Tradional Costume តើគេបានលើកតម្កើងអ្វីខ្លះរបស់ជាតិគេ ទាំងល្ខោនស្បែក នាងនាគ មនោរាទាំងគ្រុឌ ទាំងហនុមាន ទាំងដំរី ក្នុងអក្សរសិល្ប៍ជាតិត្រូវបានគេដកចេញម្ដងមួយៗ ច្នៃយ៉ាងល្អវិចិត្រដើរឡើងលើឆាកអន្តរជាតិអស់ហើយ បើមិនអីចឹងទេ នៅតែបែបនេះ រលាយហើយអត្តសញ្ញាណជាតិ!ហើយបើឆ្នាំបន្តបន្ទាប់យើងចង់យកក៏អាចនឹងហួសពេល ព្រោះប្រទេសគេអាចថាយើងចម្លងពីថៃ! “ Stephen Row ឬ វណ្ណ ស៊ីដារ៉ូ ថ្លែង។