ស៊ុម វណ្ណា ​បង្ហាញ Top4 ​លីគ​កំពូល​ឆ្នាំ​នេះ ​តែ​មិន​មាន​ក្រុម​ខ្លាំង​មួយ

  • 2017-02-17 06:55:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“សម្រាប់​ខ្ញុំ ​ក្រុម​ដែល​រំពឹង​ថា​អាច​ជាប់​ក្នុង Top4 ​​ក្នុង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​នេះ មាន​ដូចជា ក្រសួង​ការពារ​ជាតិ ​ណាហ្គាវើល ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​និង​បឹង​កេត​អង្គរ”។ ​សម្ដី​របស់​លោក ស៊ុម វណ្ណា ​គ្រូ​បង្វឹក​ក្លឹប​វេស្ទើន​ភ្នំពេញ។

លោក ស៊ុម វណ្ណ

ក្លឹប​វេស្ទើន​ភ្នំពេញ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​សម្រាប់​លីគ​កំពូល​រដូវ​កាល​នេះ ដោយ​ពួកគេ​រំពឹង​ត្រឹម​យក Top5 ​ប៉ុណ្ណោះ។ ខណៈ​ដែល​ការ​រំពឹង​នេះ ​ដោយសារ​តែ​ក្រុម​មួយ​នេះ​បាន​រៀប​ចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ ​ដោយ​បាន​នាំ​យក​កីឡាករ​បរទេស​និង​ក្នុង​ស្រុក​ល្អ​ៗ​ជា​ច្រើន​មក​ពង្រឹង​ក្រុម។ មួយ​វិញ​ទៀត ពួកគេ​ក៏​បាន​លើក​ទឹក​ចិត្ត​កីឡាករ​ច្រើន​ផង​ដែរ ​ក៏​ដូចជា​មាន​ការ​ហ្វឹកហាត់​ខ្លាំង​សឹង​តែ​ទ្វេ​ដង​ពី​រដូវ​កាល​មុន ​ក្រោយ​ពី​តែងតាំង​លោក ស៊ុម វណ្ណា ​មក​ធ្វើ​ជា​គ្រូ​បង្គោល។

ក្នុង​ឱកាស​បើក​សន្និសីទ​មុន​លីគ​កំពូល​ចាប់​ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ ​លោក ស៊ុម វណ្ណា ​បញ្ជាក់​ពី​គោល​ចំហ​របស់​ខ្លួន​គឺ​មិន​ឱ្យ​ក្រុម​ផ្សេង​ស៊ី​ដោយ​ស្រួល​ៗ​នោះ​ទេ។ មួយ​វិញ​គោលដៅ​សម្រាប់​រដូវ​កាល​ដំបូង​របស់​គ្រូ​បង្វឹក​រូប​នេះ​គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​វេស្ទើន​ជាប់​ក្នុង Top5 ​ឱ្យ​បាន ​ដើម្បី​ស្ដា​ប្រជា​ប្រិយភាព​និង​ឱ្យ​ដៃ​គូ​សហការ​ទាំង​អស់​សប្បាយ​ចិត្ត។

មួយ​វិញ​ទៀត​សម្រាប់​ការ​ប្រជែង​យក Top4 ​រដូវ​កាល​នេះ​វិញ អតីត​គ្រូ​បង្វឹក​របស់​ស៊ីម៉ាក់​ខាង​លើ​នេះ​បាន​ព្យាករណ៍​ថា​អាច​នឹង​មាន ក្រសួង​ការពារ​ជាតិ ​ណាហ្គាវើល ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​និង​ក្រុម​បឹង​កេត​អង្គរ។ ដោយ​មិន​មាន​វត្តមាន​របស់​ក្រុម​ខ្លាំង​នៅ​កម្ពុជា ​ភ្នំពេញ​ក្រោន​នោះ​ទេ​សម្រាប់​រដូវ​កាល​នេះ។ យ៉ាងណាមិញ ​លោក​បាន​បន្ថែម​ដែរ​ថា ​ការ​ព្យាករណ៍​នេះ​អាច​នឹង​ប្រែប្រួល​បាន ប្រសិន​ណា​បើ​ក្លឹប​ខ្លាំង​អស់​នេះ ​មាន​របួស​កីឡាករ​សំខាន់​ៗ​ច្រើន​នោះ។

សម្រាប់​ការ​ប្រកួត​បើក​ឆាក​លីគ​កំពូល​រដូវ​កាល​នេះ ​ក្រុម​វេស្ទើន​ភ្នំពេញ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ​ប៉ូលិស ​នៅ​ថ្ងៃ​អាទិត្យ​នេះ​វេលា​ម៉ោង ៣:០០​នាទី​រសៀល៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី