វេស្ទើន ​បង្កើន​ការ​ចំណាយ​ទ្វេ​ដង​ដើម្បី​បាន​ចំណាត់​ថ្នាក់​ល្អ​ឡើង​វិញ​រដូវ​កាល​នេះ

  • 2017-02-20 03:15:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ប៊ួយ ម៉េងហុង ​អ្នក​ចាត់ការ​ក្រុម​បាល់ទាត់​វេស្ទើន​ភ្នំពេញ​បាន​បញ្ជាក់​ថា​រដូវ​កាល​នេះ​ក្រុម​របស់​លោក​បាន​បង្កើន​ប្រាក់​ចាយ​វាយ​ទ្វេ​ដង​សម្រាប់​ពង្រឹង​ក្រុម​និង​ជួសជុល​ទីលាន​ផ្សេង​ៗ។

វេស្ទើន​រដូវ​កាល​មុន ​មាន​ភាព​រញ៉េរញ៉ៃ​បន្តិច ​ដោយសារ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​គ្រូ​​បង្វឹក​នៅ​ពាក់​កណ្ដាល​រដូវ​កាល ​ទើប​បាន​ជា​មិន​ទទួល​បាន​លទ្ធផល​ល្អ។ យ៉ាងណាមិញ ​សម្រាប់​រដូវ​កាល​នេះ​វិញ ​ក្រុម​ទាំង​មូល​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ហើយ​ក៏​មាន​គម្រោង​ច្រើន​ត្រូវ​ធ្វើ​ផង​ដែរ។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ជាង​គេ​នោះ គឺ​ការ​បង្កើន​ប្រាក់​ចំណាយ​ទាំង​ប្រាក់​ឈ្នួល​កីឡាករ​និង​ជួសជុល​ទីលាន​ជា​ដើម។

បើ​តាម​លោក ប៊ួយ ម៉េងហុង ​អ្នក​ចាត់ការ​ក្រុម​ខាង​លើ​បាន​បង្ហើប​ថា​ត្រឹម​១​ខែ ​វេស្ទើន​បាន​ចំណាយ​ជាង​២​ម៉ឺន​ដុល្លារ​ចំពោះ​ប្រាក់​ខែ​កីឡាករ ​ដែល​នេះ​ជា​ចំនួន​កើន​ច្រើន​ជាង​ឆ្នាំ​មុន។ ចំពោះ​ទីលាន​វិញ ​ក៏​មាន​ការ​កែ​កុន​បន្ថែម​ដែរ ​ដោយ​បង្រីក​កន្លែង​គ្រូ​ឈរ​បញ្ជា​កូន​ក្រុម ​និង​ស្មៅ​ក្នុង​ទីលាន​ក៏​ចាក់​ជ័រ​បន្ថែម​ផង​ដែរ។

​សូម​បញ្ជាក់​ថា​ក្លឹប​បាល់ទាត់​វេស្ទើន​ប្រកួត​បើក​រដូវ​កាល​លីគ​កំពូល​ដំបូង​របស់​ខ្លួន​មិន​ទាន់​ល្អ​នោះ​ទេ ​ដោយ​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ប៉ូលិស​ក្នុង​លទ្ធផល​ដល់​ទៅ ៤-០ ​ឯ​ណោះ។ ខណៈ​ដែល​លទ្ធផល​នេះ ​ហាក់​ដូចជា​ផ្ទុយ​ពី​អ្វី​ដែល​ក្រុម​ទាំង​មូល​បាន​គិត ត្បិត​អី​ពួកគេ​រំពឹង​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​ក្នុង​ប្រកួត​ទី​មួយ ​ដី​ខ្លួន​ឯង​ផង​នោះ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី