ម៉ូតូ GPX ថ្មីលំដាប់ទីបីនៅថៃ លេចមុខនៅខ្មែរជាផ្លូវការ!
- 2017-02-21 03:10:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូ GPX ថ្មីលំដាប់ទីបីនៅថៃ លេចមុខនៅខ្មែរជាផ្លូវការ!
ចន្លោះមិនឃើញ
បន្ទាប់ពីបង្ហាញខ្លួនក្នុងពិព័រណ៍ Motor Expo ធំប្រចាំឆ្នាំនៅប្រទេសថៃកាលពីខែធ្នូឆ្នាំមុន ពេលនេះម៉ូតូស្ព័រ GPX ថ្មីនេះបានចូលមកទីផ្សារក្នុងស្រុកផ្លូវការហើយ។
លោក ផល រីរ៉ាក់ដែលជាអ្នកគ្រប់គ្រងទូទៅក្នុងហាងលក់ម៉ូតូ K-Rider បានឲ្យដឹងថា ម៉ូតូ GPX ថ្មីដែលនាំចូលផ្ទាល់ពីរោងចក្រនៅថៃកាលពីជាង ១ សប្តាហ៍មុននេះមានច្រើនម៉ូឌែលដូចជា GPX R5,GRX Legend កម្លាំងម៉ាស៊ីន ២០០សេសេ និង ២៥០ សេសេ និង GRX Demon Dark Edition កម្លាំងម៉ាស៊ីន ១៥០ សេសេជាដើម។
លោកថា ការនាំចូលម៉ូតូចំណូលថ្មីនេះមកទីផ្សារកម្ពុជា ដោយសារមានអ្នកនិយមម៉ូតូធំប្រភេទស្ព័រនេះ ចាប់អារម្មណ៍ច្រើន ហើយវាក៏ម៉ូតូដែលពេញនិយមលំដាប់លេខ ៣ ដែរនៅក្នុងប្រទេសថៃបន្ទាប់ពីហុងដា និងយ៉ាម៉ាហា។ យ៉ាងណាមិញ ចំពោះតម្លៃ ក្រុមការងារនឹងបញ្ជាក់លម្អិតនៅសប្តាហ៍ក្រោយ៕