ហេតុអ្វីការទំពាដំបូងសំខាន់មិនអាចខ្វះបានចំពោះការលូតលាស់របស់កុមារ ?
- 2017-02-21 03:13:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីការទំពាដំបូងសំខាន់មិនអាចខ្វះបានចំពោះការលូតលាស់របស់កុមារ ?
ចន្លោះមិនឃើញ
១០០០ ថ្ងៃដំបូងនៃជីវិត (ជិត ៣ឆ្នាំ) គឺសំខាន់ណាស់សម្រាប់ការលូតលាស់របស់មនុស្សគ្រប់រូប ព្រោះអ្វីដែលពួកគេទទួលក្នុងពេលនោះមានផលវិជ្ជមានដល់ការលូតលាស់ និងការអភិវឌ្ឍន៍ចំណេះដឹងរបស់គេពេញមួយជីវិត ដែលរាប់ចាប់ពីពរពោះដល់អាយុ ២ ឆ្នាំ មាន ៣ ដំណាក់កាលសំខាន់ដូចជា ៖
អង្គការសុខភាពពិភពលោក ( WHO ) បានផ្ដល់អនុសាសន៍ថា ៖
« មាតាត្រូវផ្ដល់ទឹកដោះសម្រាប់ទារកមានអាយុពី ០ ដល់ ៦ខែ។ ទោះជាយ៉ាងណាសារធាតុ ឬអាហារូបត្ថម្ភនៅក្នុងទឹកដោះ មិនអាចបំពេញតម្រូវការគ្រប់គ្រាន់ដល់ទារកក្នុងរយៈពេលវែងឡើយ សម្រាប់ទារកមានអាយុចាប់ពី៦ខែឡើងទៅ » ។
ពេលទារកមិនបានទទួលអាហារូបត្ថម្ភគ្រប់គ្រាន់ក្នុងពេល ១០០០ ថ្ងៃដំបូងនៃការចាប់កំណើត វាបណ្ដាលឲ្យទារក កង្វះអាហារូបត្ថម្ភ និងអាចនាំឱ្យមានបញ្ហាជាច្រើនដូចជា ក្រិន, ខ្សោយ, កម្រិត IQ ទាប និងភាពស៊ាំរាងកាយចុះខ្សោយ និងអាចនាំឲ្យមានជំងឺទឹកនោមផ្អែមទៀតផង ។
ថ្ងៃទំពាដំបូង ឬការចាប់ផ្ដើមញាំដំបូងរបស់ទារក ជាពេលដែលទារកផ្លាស់ប្ដូររបបអាហារ ទឹកដោះគោទៅអាហាររឹង និងផ្ដល់ប្រយោជន៍ក្នុងរយៈពេលវែងនិងខ្លី ។ ប្រយោជន៍រយៈពេលខ្លី គឺសម្រាប់ណែនាំទារកឲ្យស្គាល់ពីរសជាតិ កាត់បន្ថយហានិភ័យនៃប្រតិកម្មអាឡែហ្ស៊ី និងការអភិវឌ្ឍ ។ ប្រយោជន៍រយៈពេលវែង នឹងកាត់បន្ថយហានិភ័យនៃការរើសអាហារ ងាយស្រួលទទួលយកអាហារថ្មីសម្រាប់អភិវឌ្ឍន៍ខួរក្បាលនិងរាងកាយ។
ដោយឃើញពីសារៈសំខាន់ដូចនេះ MILNA (មិលណា) បានរៀបចំកម្មវិធីឈ្មោះថា « MILNAថ្ងៃទំពាដំបូង » ជាកម្មវិធីកម្សាន្តសម្រាប់មាតាបិតា និងកូនៗ ឲ្យយល់ពីប្រយោជន៍យ៉ាងច្រើននៃថ្ងៃទំពាដំបូង ដែលបានធ្វើនៅថ្ងៃទី១៩ កុម្ភៈ ២០១៧ នៅផ្សារទំនើប Aeon Mall (Lively Plaza)។
ក្នុងនោះក៏មានរៀបចំសិក្ខាសាលាស្ដីពីសារៈសំខាន់នៃអាហារទំពាដំបូងសម្រាប់អាហារូបត្ថម្ភរបស់ក្មេង ៦ ខែឡើងទៅ បង្ហាញដោយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ដែលជាគ្រូពេទ្យកុមារប្រធានផ្នែកអាគារ ក មន្ទីរពេទ្យកុមារជាតិ ។ MILNA ក៏មានកន្លែងកម្សាន្តសម្រាប់កុមារដូចជា អាហារដ្ឋានកុមារ ការម៉ាស្សាកុមារពីអ្នកជំនាញ ការពិនិត្យសុខភាព ការតុបតែងខ្លួន ថតរូបអនុស្សាវរីយ៍ និងការចាប់ឆ្នោតផ្សងសំណាងជាដើម។
MILNA (មិលណា) ជាផលិតផលអាហារូបត្ថម្ភសម្រាប់ក្មេងលក់ដាច់ជាងគេ និងមានលើទីផ្សារជាង៣០ឆ្នាំមកហើយនៅប្រទេសឥណ្ឌូណេស៊ី ផលិតដោយក្រុមហ៊ុន KALBE FARMA (កាល់បេ ហ្វាម៉ា)។ MILNA មាន២ប្រភេទ ៖
១. ប្រភេទ ទី១ គឺ នំកូនក្មេង MILNA (MILNA BABY BISCUIT) ៣ ហេតុផលដែលអ្នកម្ដាយគួរជ្រើសយក ៖
២. ប្រភេទ ទី២ គឺ បបរគោក MILNA (MILNA BABY CEREAL) ជាអាហារបំពេញបន្ថែមលើទឹកដោះម្ដាយជាមួយរូបមន្តអាហារូបត្ថម្ភ សមតុល្យ និងពេញលេញ សម្រាប់ជួយទ្រទ្រង់ការលូតលាស់ និងការអភិវឌ្ឍរបស់ទារកបានល្អ មានច្រើនរសជាតិសម្រាប់រើស និងមានអត្ថប្រយោជន៍ដូចជា DHAសម្រាប់ការអភិវឌ្ឍន៍ខួរក្បាល និងភ្នែក, Omega3,6 ជួយដល់ការអភិវឌ្ឍន៍ខួរក្បាល, Prebiotic FOS ល្អសម្រាប់សុខភាពពោះវៀន, ជួយដល់ការលូតលាស់ឆ្អឹង និងធ្មេញ មានវីតាមីន ១២ មុខ និងជាតិរ៉ែ ៨ មុខ គ្មានសារធាតុប៉ះពាល់ដល់ក្មេង។