ធ្លាយ​រាង​ផ្លូវ​ការ​របស់​ P10

  • 2017-02-23 02:10:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាំង​ Huawei P10 និង P10 Plus រំពឹង​ថា​នឹង​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​សមាជ​ទូរសព្ទ​ពិភពលោក​ ២០១៧ ​ដែល​ធ្វើ​ឡើង​អំឡុង​ថ្ងៃ​ ២៧ កុម្ភៈ​ ដល់​ ថ្ងៃ​ទី​ ២ មីនា។ មុន​ការ​ប្រកាស​នេះ​ដែរ​មាន​ការ​ធ្លាយ​ចេញ​រូបរាង​ផ្លូវ​ការ​របស់​ P10 ដោយ​គណនី​ Twitter ឈ្មោះ​ Evan Blass។

​Huawei P10 គេ​ជឿ​ថា​នឹង​មាន​អេក្រង់​រាប​ស្មើ​ទំហំ​ ៥,៥ អ៊ីញ​ខុស​ពី​ P10 Plus មាន​អេក្រង់​កោង។ ស្មាតហ្វូន​នេះ​ដើរ​ដោយ​បន្ទះ​ឈីប​ Kirin 960 ដែល​មាន​ល្បឿន​ ២,៣ GHz និង​ មាន​ GPU Mali-G71 MP8។ RAM ទំហំ​ ៤ GB និង អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ទំហំ​ ៣២ GB ឬ ៦៤ GB។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ប្រភេទ​ RAM ទំហំ​ ៦ GB ដែល​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ទំហំ​ ៦៤ GB ឬ ១២៨ GB។

កាមេរ៉ា​ភ្លោះ​ពី​ក្រោយ​ជា​ការ​សហការ​ផលិត​ជា​មួយ​ Leica ដែល​មាន​កម្រិត​ ១២ MP និង​ មាន​កាមេរ៉ា​ខាង​មុខ​កម្រិត​ ៨ MP។ ចំណែក​ជម្រើស​ពណ៌​វិញ​អាច​មាន​រួម​បញ្ចូល​ពណ៌​បៃតង, ស្វាយ​ និង ពណ៌​ខៀវ៕​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម