ដឹងទេមួយថ្ងៃលើភពសុក្រយូរជាងមួយឆ្នាំ
- 2017-02-27 07:09:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេមួយថ្ងៃលើភពសុក្រយូរជាងមួយឆ្នាំ
ចន្លោះមិនឃើញ
ភពសុក្រជាភពនៅលំដាប់ទីពីរបើរាប់ពីព្រះអាទិត្យមក ហើយជាវត្ថុមានពន្លឺភ្លឺជាងគេទីបីបន្ទាប់ពីព្រះអាទិត្យ និង ព្រះចន្ទ។ ទាក់ទងនឹងភពនេះមានការពិតដ៏ចម្លែកៗជាច្រើនដែលអ្នកអាចស្មានមិនដល់។
#មួយថ្ងៃយូរជាងមួយឆ្នាំ
ដោយសារល្បឿនរង្វិលលើអ័ក្សភពនេះមានល្បឿនយឺត ភពសុក្រត្រូវចំណាយពេល ២៤៣ ថ្ងៃនៃភពផែនដីដើម្បីរង្វិលបានមួយជុំ។ ចំណែកឯគន្លងរបស់ភពសុក្រត្រូវចំណាយពេលត្រឹមតែ ២២៤,៧ ថ្ងៃប៉ុណ្ណោះដើម្បីរង្វិលជុំវិញព្រះអាទិត្យ ដែលនេះធ្វើឲ្យមួយថ្ងៃលើភពសុក្រមានពេលវែងជាងមួយឆ្នាំ។
#ភពសុក្រមិនមានព្រះចន្ទ ឬ កងរង្វង់អ្វីឡើយ
#រង្វិលជុំនៅទិសដៅផ្ទុយពីភពដទៃ
ភពភាគច្រើនរង្វិលជុំដូចទ្រនិចនាឡិកានៅលើអ័ក្សរបស់ខ្លួន លើកលែងតែភពសុក្រ និង ភពអ៊ុយរ៉ានុសដែលរង្វិលជុំបញ្ច្រាសទ្រនិចនាឡិកា។ កត្តានេះប្រហែលបណ្ដាលមកពីការប៉ះទង្គិចពីអាចម៍ផ្កាយ ឬ វត្ថុដទៃទៀត ដែលបណ្ដាលឲ្យភពផ្លាស់ប្ដូរទិសដៅរង្វិលរបស់វា៕