កម្មវិធី​ទូរសព្ទ​អស្ចារ្យប្រើ​បច្ចេកវិទ្យា AR ដំបូង​គេ​នៅ​ស្រុក​ខ្មែរ​អាច​ទាញ​​ប្រើ​បាន​លើ iPhone

  • 2017-03-01 02:27:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Osja AR កម្មវិធី​ទូរសព្ទ​បង្កើ​ត​ដោយ​កូន​ខ្មែរ ប្រើ​បច្ចេកវិទ្យា​ទំនើប AR (Augmented Reality) ពេល​នេះ​អាច​ទាញ​យក​មក​ប្រើ​បាន​លើ iOS។

Osja AR ទើប​ដាក់​ឲ្យ​ទាញ​យក​លើ App Store ក្នុង​កំណែប្រែ 1.0 ។ កម្មវិធី​នេះ​ប្រើ​បច្ចេកវិទ្យា AR ថត​លុយ​រៀល​ខ្មែរ ឲ្យ​ចេញ​រូប​តួអង្គ យក្ស ក្ងោក និង​ហនុមាន មាន​ចលនា​រាំ​លេង​ពី​លើ​លុយ​ទាំង​នោះ​ផ្ទាល់​តែ​ម្តង។

បច្ចេកវិទ្យា AR (Augmented Reality) លើ​កម្មវិធី​នេះ ស្រដៀង​គ្នា​នឹង​​បច្ចេកវិទ្យា​ហ្គេម Pokemon Go ដែល​ល្បី​​​ពេញ​​​ពិភពលោក កាល​ពី​ចុង​ឆ្នាំ​ ២០១៦។

បច្ចុប្បន្ន​កម្មវិធី​នេះ អាច​ដំណើរការ​បាន​លើ​លុយ​រៀល​ខ្មែរ​ មាន​ក្រដាស ១០០ រៀល, ៥០០ រៀល, ១ ០០០ រៀល, ២ ០០០ រៀល, ៥ ០០០ រៀល និង ១០ ០០០ រៀល។

  • សម្រាប់​ក្រដាស ១០០ រៀល​នឹង​បង្ហាញ​តួអង្គ បុរាណ​កំពុង​ស្ទូច​ត្រី។
  • ក្រដាស ៥០០ និង ១ ០០០ រៀល បង្ហាញ​រូប​ក្ងោក​ញី​ឈ្មោល​កំពុង​រាំ។
  • ក្រដាស ២ ០០០ រៀល បង្ហាញ​រូប​ប្រាសាទ​ព្រះវិហារ​រួម​នឹង​អក្សរ​​នៅ​ពី​លើ។
  • ក្រដាស ៥ ០០០ និង ១០ ០០០ រៀល បង្ហាញ​រូប​តួអង្គ​ស្វា​និង​យក្ស។

លោក អៀ អ៊ុយ ស្ថាបនិក​​​ក្រុមហ៊ុន Sabay Osja និង​ជា​អ្នក​បង្កើត​កម្មវិធី​ទំនើប​មួយ​នេះ អះអាង​ថា​ក្រុម​លោក​ នឹង​ស្រាវជ្រាវ​​ថែម​មុខងារ​ថ្មីៗ លើ​កម្មវិធី Osja AR ដើម្បី​ឲ្យ​រឹត​តែ​អស្ចារ្យ ហើយ​​អ្នក​ប្រើប្រាស់​កាន់​តែ​រីករាយ​​ប្រើ​ប្រាស់៕

ទាញ​យក Osja AR សម្រាប់ iOS / Android

អត្ថបទ៖ ផាន់និត