ចាប់​បាន​ចោរ​ចូល​លួច​ទ្រព្យ​ជាង​១​លាន​ដុល្លារ ​នៅ​ផ្ទះ Simon Cowell ផលិតករ​កម្មវិធី​ល្បី​ឈ្មោះ

  • 2017-03-01 03:10:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចោរ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​​ចាប់​ខ្លួន​ ពី​បទ​លួច​គ្រឿង​អលង្ការ​មាន​តម្លៃ​ជិត​១​លាន​ផោន​ (១.២៥លាន​ដុល្លារ) ពី​ក្នុង​ផ្ទះ​របស់​អ្នក​ផលិត​កម្មវិធី​ល្បី​ឈ្មោះ លោក​ Simon Cowell។

ជន​សង្ស័យ​ឈ្មោះ​ Darren February បាន​ចូល​លួច​ទ្រព្យ​សម្បត្តិ​ដល់​ក្នុង​ផ្ទះ​របស់​លោក​ Simon ក្នុង​ពេល​ដែល​គណៈកម្មការ​ របស់​កម្មវិធី​ America Idol រូប​នេះ​ និង​គ្រួសារ​កំពុង​លង់លក់​ក្នុង​ដំណេក។​ ហេតុការណ៍​នេះ​ កើត​ឡើង​តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៥​មក​ម្ល៉េះ​។ បើ​តាម​សម្ដី​​សន្តិសុខ​របស់​ Simon ​បាន​និយាយ​ថា Februaryចូល​លួច​គ្រឿង​អលង្ការ​ និង​លិខិត​ធ្វើ​ដំណើរ ពេល​គេ​ចូល​ក្នុង​បន្ទប់​ទឹក​​​។

February ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ច័ន្ទ​នៅ​ឯ​តុលាការ Isleworth Crown Court ក្នុង​ទីក្រុង​ឡុងដុង​។ ជន​ជាប់​ចោទ​​រូប​នេះ​ធ្លាប់​បាន​ប្រព្រឹត្តបទ​ល្មើស​លួច​ចំនួន​ ៣៧​ដង។ ដោយ​ឡែក​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ Darren February នឹង​ត្រូវ​នាំ​ខ្លួន​ទៅ​កាត់​ទោស​៕

ប្រភព៖ Billboard   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី