FFC ​សម្រេច​ពិន័យ​លោក ​សំ វ៉ាន់ដេត ​និង​ អោក សំណាង ​ចំពោះ​អាកប្បកិរិយា​ថ្ងៃ​មុន

  • 2017-03-01 08:01:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ក្រដាស​ចេញ​ពី​សហព័ន្ធ​បាល់ទាត់​កម្ពុជា​មុន​នេះ​បន្តិច ​លោក សំ វ៉ាន់ដេត និង​លោក អោក សំណាង ថ្នាក់​ដឹក​នាំ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ត្រូវ​ពិន័យ​ចំពោះ​រឿង​ដែល​ពួកគេ​ទាំង​ពីរ​នាក់​បាន​ធ្វើ​អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម​បឹង​កេត​អង្គរ។

គួរ​រំលឹក​ថា​កាល​ពី​ប្រកួត​នោះ​មាន​ការ​ប៉ះ​គ្នា​ច្រើន​រវាង​កីឡាករ​និង​កីឡាករ​នៅ​លើ​ទីលាន ​ហើយ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ក៏​មាន​ការ​ប៉ះ​ទង្គិច​គ្នា​បន្ដ​ទៀត​ដែរ។ ដោយ​ការ​ប៉ះ​ទង្គិច​នោះ គេ​សង្កេត​ឃើញ​លោក សំ វ៉ាន់ដេត ​និង​លោក អោក សំណាង ​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​ដែរ។

ក្រោយ​ពី​អង្កេត​មើល​ការ​ប៉ះ​គ្នា​នោះ​មក ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​ធ្វើ​សេចក្ដី​សម្រេច​មួយ​ហើយ ដោយ​ក្នុង​នោះ​បាន​ប្រកាស​ពិន័យ​លោក សំ វ៉ាន់ដេត ​គ្រូ​បង្វឹក​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​និង​លោក អោក សំណាង ​ផង​ដែរ។ ខណៈ​ដែល​អ្នក​ទាំង​ពីរ​ក៏​មាន​សិទ្ធ​ដើម្បី​តវ៉ា​ចំពោះ​ការ​ដាក់​ពិន័យ​នេះ​ដែរ ដូច​មាន​ក្នុង​ការ​ប្រកាស​ខាង​ក្រោម​នេះ​៖

អត្ថបទ៖ មុន្នីរម្យ