​ដឹង​​អាជ្ញាកណ្ដាល​​នៅ​លីគ​កម្ពុជា​មាន​ប៉ុន្មាន​នាក់ និង​បាន​ប្រាក់​ប៉ុន្មាន​១​ប្រកួត?

  • 2017-03-01 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​អាជ្ញាកណ្ដាល​កាត់​ក្ដី​លើ​ទីលាន​បាល់ទាត់​កម្ពុជា មាន​ផល​វិបាក​ច្រើន​រាប់​មិន​អស់ ​ជា​រឿយ​ៗ​តែង​រង​ការ​រិះគន់​​ពី​អ្នក​ទស្សនា ឬ​កីឡាករ​ជា​ដើម​​ថា​ កាត់​ក្ដី​មិន​បាន​ត្រឹម​ត្រូវ​ តែ​ចំណូល​វិញ​តិច​ចាយ​មិន​គ្រប់។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​លោក ទុយ វិច្ឆិកា ប្រធាន​ការិយាល័យ​អាជ្ញាកណ្ដាល​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា (FFC)។

លោក ទុយ វិច្ឆិកា

​បុរស​​ដែល​​ប្រកាស​ឈប់​កាត់​ក្ដី​​លើ​ទីលាន​រូប​នេះ​​​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​អាជ្ញាកណ្ដាល​ដែល​អាច​កាត់​ក្ដី​ក្នុង​លីគ​កំពូល​កម្ពុជា​មាន​ចំនួន​តែ​ ១០​នាក់​ប៉ុណ្ណោះ។ ​ក្នុង​នោះ​មាន​ ៣​នាក់​ដែល​ទទួល​បាន​ឱកាស​​កាត់​ក្ដី​លើ​ទីលាន​ចន្លោះ​ពី ​៣​-​៤ ​​ប្រកួត​ក្នុង​មួយ​ឆ្នាំ​ ដោយ​សារ​កម្រិត​កាត់​ក្ដី​នៅ​ទាប​។

​លោក​បន្ថែម​ថា ៧​នាក់​ទៀត​អាច​ទទួល​​បាន​ការ​កាត់​ក្ដី​លើ​ទីលាន​ចន្លោះ​ពី​ ១៤ ​-១៥​ ប្រកួត​ក្នុង​មួយ​ឆ្នាំ​។ ចំពោះ​ចំណូល​វិញ​លីគ​កំពូល​កម្ពុជា​ទទួល​បាន​ ៥០​ ដុល្លារ​អាមេរិក​ក្នុង​មួយ​ប្រកួត ​ហើយ​​យ៉ាង​ច្រើន​បំផុត​​ទទួល​បាន​ការ​កាត់​ក្ដី​ត្រឹម​ ៤​ ដង​ក្នុង​មួយ​ខែ ដែល​គិត​ជា​មធ្យម​ទទួល​បាន​​ ២០០ ​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

​​អាជ្ញាកណ្ដាល​កម្រិត​ FIFA ​រូប​នេះ​បញ្ជាក់​ទៀត​ថា ​បើ​និយាយ​ពីរ​ការ​ហ្វឹកហាត់​វិញ​ ​ហាត់​យ៉ាង​ចិត​ ៣​ដង​ក្នុង​មួយ​សប្ដាហ៍​ ដើម្បី​បង្ការ​មិន​ឲ្យ​រមូល​ក្រពើ។ ជាង​នេះ​ទៅ​ទៀត​គ្មាន​ប្រាក់​ខែ​ពី​ការ​ធ្វើ​អាជ្ញាកណ្ដាល​នេះ​ឡើយ។

បច្ចុប្បន្ន​​អាជ្ញាកណ្ដាល​ដែល​អាច​កាត់​ក្ដី​លើ​ទីលាន​បញ្ជា​ការ​ប្រកួត​ក្របខ័ណ្ឌ​លីគ​កំពូល​កម្ពុជា​រួម​មាន​លោក ជី សាមឌី, ឃួន វិរៈ, ស៊ាំង សុភ័គ, ថោង ច័ន្ទ​កិត្យា, អឿន សំរឹទ្ធ, ​ជួប ស៊ីពិសាល, ប្រាក់ ព្រហស្បវិសា, រតនា សុ​យុទ្ធត្រា, រិទ្ធ វីណូតា (កម្រិត​កាត់​ក្ដី​នៅ​ទាប) និង ស ជួប​វាសនា (កម្រិត​កាត់​ក្ដី​នៅ​ទាប)៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី