រកណាបានស្រីៗគ្នាយើង! នៅ AEON ថ្ងៃនេះ ពិនិត្យសក់ឲ្យ Free កក់សក់ឲ្យ Free ម៉ាចប់
- 2017-03-03 05:16:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកណាបានស្រីៗគ្នាយើង! នៅ AEON ថ្ងៃនេះ ពិនិត្យសក់ឲ្យ Free កក់សក់ឲ្យ Free ម៉ាចប់
ចន្លោះមិនឃើញ
នៅផ្សារទំនើប AEONចាប់ពីថ្ងៃទី ០៣ មីនានេះ ដល់ថ្ងៃ ០៤មីនា ស្អែក ក្រុមការងារផលិតផលថែរក្សាសក់ ដូហ្វ (Dove) មានកម្មវិធីពិនិត្យសរសៃសក់ជូន សាធារណជន ជាពិសេសមិត្តសុភាពនារីដោយឥតគិតថ្លៃ ព្រមទាំងមានអ្នកជំនាញចែករំលែកពីវីធីថែរក្សាសក់ទៀតផង។ នេះបើតាមការឲ្យដឹងពី ក្រុមការងារ ផលិតផលថែរក្សាសក់ ដូហ្វដែលកំពុង ដំណើរកម្មវិធីនេះផ្ទាល់ជាន់ផ្ទាល់ដី ផ្សារ AEON។
ក្រៅពីការពិនិត្យសក់ ឆែកសក់ខូចតាមកាំរស្មី អ្វីដែលកាន់តែពិសេស គឺអ្នកចូលរួមនឹងទទួលបានការកក់សក់ដោយឥតគិតថ្លៃជាមួយផលិតផលថែសក់ ដូហ្វ ជាផលិតផល ឯកទេស លុបបំបាត់បញ្ហាសក់ខូច ជួយឲ្យសក់ទន់រលោង និងស្រស់ស្អាត។
កាន់តែញ៉ាំងកម្មវិធីប្រព្រឹត្តទៅដោយបរិយាកាសរីករាយទៅទៀតនោះ គឺកក់សក់រួច ប្រិយមិត្តក៏អាចចូលរួមលេងហ្គេមសប្បាយៗកម្សាន្ត រួមទាំងការជាវផលិតផលសម្រាប់ការចាប់ឆ្នោតយករង្វាន់ទៀតផង។
បើអ៊ីចឹង ចាំអីទៀត! តោះទៅចូលរួមកម្មវិធីនោះទាំងអស់គ្នា។ សម្រាប់កម្មវិធី ពិសេសខាងលើនោះផងដែរ បានធ្វើឡើងចាប់ពីម៉ោង ១០:០០នាទីព្រឹកនេះ រហូតដល់ម៉ោង ៨:០០ យប់៕