ចង់​ជួប​ ADDA អត់​​? ​​មក​ AEON ឥលូវ​នេះ​មក មាន​កម្មវិធី​សប្បាយ​ៗ​ច្រើន​

  • 2017-03-03 11:54:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ប្រិយមិត្ត​ អ្នក​គាំ​ទ្រ និង​​សាធារណជន​ ដែល​ចង់​ជួប​តារា​​ចម្រៀង​ និង​​និពន្ធ​​ ADDA ​​និង​ចូល​រួម​​លេង​ ល្បែង​កម្សាន្ត​សប្បាយ​ៗ អាច​​មក​​​ ផ្សារ​ទំនើប​ AEON ជាន់​ផ្ទាល់​ដី នៅ​​​ស្តង់​​ ផលិត​ផល​​ថែរក្សា​​សក់ ដូហ្វ (Dove) ​ឥលូវ​នេះ។​

ម្ចាស់​បទ "ពីរ​នាក់​បាន​ហើយ" កំពុង​សម្ដែង ហើយ​ឮ​ថា​បន្តិច​​ទៀត​នេះ នឹង​លេង​ Mannequin Challenge និង​ហ្គេម​ជា​ច្រើន​ទៀត​ជា​មួយ​សាធារណ​ជន​​ទៀត​ផង។

មិន​ត្រឹម​តែ​បាន​ជួប និង​​​​ថត​រូប​ជា​មួយ iDol​ នោះ​ទេ ប្រិយមិត្ត​ចូល​រួម​​ ​​នឹង​ទទួល​បាន​ការ​ពិនិត្យ​​សរសៃ​សក់​ កក់​ និង​កៀប​សក់ Free ​ រួម​ទាំង​ការ​​សាក​ល្បង​​​ផលិតផល​ថែ​រក្សា​ សក់ Dove ដែល​មាន​គុណភាព​​ល្អ​ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង។

ចាំ​កាល​ទៀត មក​ឥលូវ​នេះ​មក! ជួប iDol ផង ហើយ​បាន​ចំណេញ Free Free ពី Dove ផង រក​ណា​បាន!

អូភ្លេច! កម្មវិធី​នេះ​​មាន​នៅ​​ថ្ងៃ​ស្អែក (៤ មីនា) ​​ ១​ថ្ងៃ​ទៀត​ ហើយ​​​ប្រិយ​​មិត្ត​ នឹង​បាន​​ជួប​គូ​ស្នេហ៍ ​តារា​ចម្រៀង និង​តារា​សម្ដែង​​​ ម៉ា​ ច័ន្ទ​បញ្ញា ជា​មួយ​​ អូន​ អ៊ីង ​​ចាប់​​ពី​ម៉ោង ១០:០០​ព្រឹក​ ដល់​ ៨:០០​យប់។ ហើយ​ថ្ងៃ​ស្អែក ​​អ្នក​ទៅ​ចូល​រួម ផង​ដែរ​៕

​​

អត្ថបទ៖ មាន រតនា