នៅអាមេរិក Galaxy S7 ធ្លាក់ថ្លៃដល់ក្រោម ៤០០ ដុល្លារ
- 2017-03-06 02:20:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅអាមេរិក Galaxy S7 ធ្លាក់ថ្លៃដល់ក្រោម ៤០០ ដុល្លារ
ចន្លោះមិនឃើញ
សល់តែប៉ុន្មានសប្ដាហ៍ទៀត Galaxy S8 នឹងប្រកាសជាផ្លូវការ ហើយមុនការប្រកាសនេះ Galaxy S7 ក៏បានចាប់ផ្ដើមធ្លាក់ថ្លៃផងដែរដោយនៅលើ eBay មានអ្នកលក់ឈ្មោះ never-msrp បានដាក់លក់ស្មាតហ្វូននេះក្នុងតម្លៃដ៏ទាប។
អ្នកលក់ខាងលើបានដាក់លក់ Galaxy S7 ប្រភេទស៊ីមពីរក្នុងតម្លៃ ៤២៤,៩៩ ដុល្លារ ប៉ុន្តែបើសិនប្រើប្រាស់កូដបញ្ចុះតម្លៃ តម្លៃនឹងសល់ត្រឹម ៣៨២,៥០ ដុល្លារប៉ុណ្ណោះ។ ម៉ូដែលដែលដាក់លក់នេះដំណើរការដោយបន្ទះឈីប Exynos 8890 ជា Factory Unlocked មានកូដសម្គាល់ SM-G930FD។ គួរឲ្យស្ដាយដែលទំនិញនេះមិនមានដឹកជញ្ជូនមកប្រទេសកម្ពុជា៕