ស្ត្រីៗលាន់មាត់សសើរព្រឹត្តិការណ៍ក្រែមបន្ទន់សក់ដូហ្វថាឡូយ!
- 2017-03-06 06:01:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីៗលាន់មាត់សសើរព្រឹត្តិការណ៍ក្រែមបន្ទន់សក់ដូហ្វថាឡូយ!
ចន្លោះមិនឃើញ
អ្នកដែលបានទៅដើរលេងផ្សារអ៊ីអនទាំងអស់ កាលពីចុងសប្ដាហ៍មុន ពិតជាមិនរំលងព្រឹត្តិការណ៍របស់ក្រែមបន្ទន់សក់ ដូហ្វទេ ព្រោះកម្មវិធីនេះធំល្បីថា ទាំងសប្បាយ ទាំងមានប្រយោជន៍ពិសេសចំពោះ ស្ត្រីដែលចង់ដឹងពីរបៀបថែរក្សាសក់ឲ្យបានស្រស់ស្អាតជានិច្ចនោះ ពេលនេះ បានដឹងច្បាស់ហើយ។ ព្រឹត្តិការណ៍នេះបានបង្កើតភាពរំភើបរីករាយជាមួយកម្មវិធីពិសេសជាច្រើនដូចជា៖
ចង់ដឹងថាព្រឹត្តិការណ៍នេះឡូយកម្រិតណា៎ សូមមើលវីដេអូ ៖
បងស្រី សោភណ្ឌ និងគ្រួសារមកលេងអ៊ីអន ចៃដន្យបានឃើញកម្មវិធីនេះក៏ចូលរួម ឲ្យគេពិនិត្យសក់ហើយកក់សក់ដោយប្រើក្រែមបន្ទន់សក់ដូហ្វនេះ ។ បងស្រី បានឲ្យដឹងថា « នេះពិតជាកម្មវិធីល្អសម្រាប់ស្ត្រីយើង ក្រោយពីបានពិនិត្យសក់ ហើយពេលនេះខ្ញុំបានដឹងមូលហេតុដែលខ្ញុំចេះតែជ្រុះសក់ហើយ។ ពិសេសមិញនឹងខ្ញុំបានឲ្យគេកក់សក់ ប្តីខ្ញុំថាគ្រាន់តែកក់សក់ហើយសក់ប្រែជាស្អាត ហើយធ្វើឲ្យខ្ញុំទៅស្អាតឡើងគាត់មើលលែងចង់ស្គាល់ »
កញ្ញា ធារី និងមិត្តភ័ក្តស្រីៗ ៣នាក់ទៀតបានថតរូបលេងនៅឆាកថតរូប “ថតរូបភ្លាមយកភ្លាម” របស់ដូហ្វ ក៏បាននិយាយទាំងរំភើបរីករាយថា « ខ្ញុំបានឃើញក្នុងព័ត៌មានថាមានកម្មវិធីពិសេសនេះ អីចឹងក៏បានបបួលមិត្តភ័ក្តមកលេង បន្តិចទៀតនេះខ្ញុំចង់ចូលរួមលេងហ្គេមលើឆាកនឹងគេក្រែងឈ្នះបានរង្វាន់ខ្លះ ហើយខ្ញុំនឹងនៅ ចាំមើលបងបញ្ញាច្រៀងទៀត »
ធារី ក៏បានបញ្ជាក់បន្ថែមថា « ខ្ញុំបានប្រើសាប៊ូកក់សក់ដូហ្វនេះ ដែរនៅផ្ទះ តែអត់ដែលបានប្រើក្រែមបន្ទន់សក់នេះនៅឡើយទេ ។ មុននេះបានឲ្យគេកក់សក់ដោយប្រើក្រែមបន្ទន់សក់នេះដែរ ពេលនេះជាប់ចិត្ត ខ្ញុំក៏បានទិញមួយដបទុកប្រើរួចហើយ »