អ្នកជំនាញប្រាប់ដំណោះស្រាយសក់សំពោងនិងវិធីថែសក់បានល្អ១០០%
- 2017-03-07 10:57:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញប្រាប់ដំណោះស្រាយសក់សំពោងនិងវិធីថែសក់បានល្អ១០០%
ចន្លោះមិនឃើញ
សម្រស់គឺជាកត្តាសំខាន់បំផុតសម្រាប់នារីគ្រប់រូបដោយរួមទាំងបញ្ហាសក់ផងដែរ។ សក់សំពោងគឺជាសញ្ញាដែលបង្ហាញថាសក់ស្ងួត និងធ្វើការវិវឌ្ឍទៅរកភាពខូច ដោយសារតែការថែរក្សាសក់របស់ពួកគេទទួលបានតែ ៥០% ប៉ុណ្ណោះ។
អ្នកឯកទេសបានឲ្យដឹងថា៖ ការប្រើប្រាស់សាប៊ូកក់សក់តែមួយមុខ គឺមិនទាន់គ្រប់គ្រាន់សម្រាប់ការថែសក់ឡើយ។ ដូច្នេះពួកគាត់ចាំបាច់ត្រូវប្រើក្រែមបន្ទន់សក់ដើម្បីទទួលបានសក់ទន់រលោង ស្រស់ស្អាត និងការពារសក់មិនឲ្យសំពោង។
អ្នកនាង *មិត្ត វុឌ្ឍធារី ប្រធានផ្នែកផលិតផលថែរក្សាសក់ បានពន្យល់លម្អិតថា ៖
« ក្រែមបន្ទន់សក់ ដូហ្វ(Dove) ជាក្រែមបន្ទន់សក់ដំបូងគេបង្អស់ ដែលមានសារធាតុ Microsheets 100% ដែលផលិតផលថែរក្សាសក់ដទៃទៀតមិនមាន។ ពិសេសពេលសក់សើម Microsheets នឹងនៅទុំជាប់ ជាមួយសរសៃសក់ ផ្ដល់ការថែរក្សា ចិញ្ចឹម និងការពារសរសៃសក់ ពេលសរសៃសក់កំពុងចុះខ្សោយ » ។
ក្រែមបន្ទន់សក់ Dove ជាម៉ាកផលិតផលជួយការពារមិនឲ្យសក់សំពោងបាន ១០០%។ ក្រុមការងារផលិតផលថែរក្សាសក់នេះ ក៏ផ្ដល់ការពិនិត្យសក់ដោយឥតគិតថ្លៃ រួមទាំងកម្មវិធីពិសេសជាច្រើនទៀត។
កញ្ញា ប៉ែន សុវណ្ណមុនី ដែលបានចូលរួមសាកល្បងផលិតផល Dove បានបញ្ជាក់ថា៖ «ខ្ញុំគិតថាសក់ខ្ញុំរលោង និងមិនសំពោង តែពេលសាកពន្លឺខាងក្រោយទើបដឹងថាសក់ខ្ញុំសំពោង។ អ្នកជំនាញបានណែនាំ ឲ្យខ្ញុំសាកកក់សក់ជាមួយក្រែមបន្ទន់សក់ Dove បន្ទាប់មកខ្ញុំមានអារម្មណ៍ថា សក់ខ្ញុំទន់រលោង និងលែងសំពោងពេលសាកជាមួយពន្លឺ » ។