ភាព​យន្ត​ ៦ រឿង បញ្ចាំង​ថ្ងៃ​ចុងក្រោយ​នៃ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី ៧

  • 2017-03-09 02:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ចំណោម​ខ្សែភាពយន្ត​ ១៣៨​ចំណងជើង ដែល​បាន​ចាក់​បញ្ចាំង​នៅ​មហោស្រព​ភាពយន្ត​អន្ដរជាតិ​កម្ពុជា​លើក​ទី ៧ អស់​រយៈពេល​៥ថ្ងៃ​កន្លង​មក​ នៅ​ថ្ងៃ​នេះ​សល់​ ៦រឿង​ ជារឿង​ចុងក្រោយ​បិទ​បញ្ចប់​មហោស្រព​មួយ​នេះ​ហើយ។ ដូច្នេះ​ កុំឲ្យ​ឱកាស​នេះ ​រំ​លង​ឲ្យ​សោះ​ចូលរួម​មើល​ភាព​យន្ត​ទាំង​អស់​គ្នា​។ សម្រាប់​ថ្ងៃ​ចុងក្រោយ​នេះ ភាព​យន្ត​ដែល​មិន​គួរ​រំ​លង​មាន​៖​ ​

​១. បុប្ផា​ណា​៖ រឿង​សោកនាដកម្ម​នៃ​ស្ត្រី​ខ្មែរ​ម្នាក់ (១៩៩៦)

ខ្សែ​ភាព​យន្ត​ឯកសារ​ស្ដី​អំពី​ហួត បុប្ផា​ណា ដែល​មជ្ឈ​មណ្ឌល​បុប្ផា​ណា​បាន​យក​ឈ្មោះ​តាម​។ ខ្សែ​ភាព​យន្ត​នេះ​ចងក្រង​ឡើង​វិញ​នូវ​ទំ​នាក់​ទំនង​របស់​ប្ដី​ប្រពន្ធ​វ័យ​ក្មេង​មួយ​គូ ​ដែល​ត្រូវ​បែក​គ្នា គឺ​បុប្ផា​ណា និង​ស៊ីថា ដែល​ត្រូវ​បាន​ចាប់ខ្លួន និង​ធ្វើ​ទារុណកម្ម​នៅ​ស​២១ ហើយ​បង្ខំ​ឲ្យ​ធ្វើ​ចម្លើយ​សារភាព​មុននឹង​ត្រូវ​កម្ទេច​នៅ​ក្នុង​ឆ្នាំ​ ១៩៧៧​។ ​ ចាក់​បញ្ចាំង​នៅ​ថ្ងៃទី​ ៩​នេះ នៅ​រោង​ភាព​យ​ន្ត Legend Stung Meanchey ម៉ោង ៩:១៥​នាទី​ព្រឹក​។​ ​

២. #BKKY (២០១៦)​

ចូ​ចូ ជា​សិស្ស​មកពី​ទីក្រុង​បាំង​កក​មាន​អាយុ ១៧​ឆ្នាំ​។ បន្ទាប់ពី​មិត្ត​របស់​នាង​ឈ្មោះ ឃ្យូ បង្ហាញ​អាថ៌​កំបាំង​មួយ​ដល់​រូប​នាង នាង​ទាំងពីរ​ក៏​ជិតស្និទ្ធ​នឹង​គ្នា​ខ្លាំង​ជាង​មុន និង​តែងតែ​ចំណាយ​ពេលវេលា​ជាមួយ​គ្នា​ជានិច្ច​។ ឪពុក​របស់ ចូ​ចូ សប្បាយចិត្ត​ណាស់​ព្រោះតែ​ចូ​ចូ មិន​ដែល​ណាត់គ្នា​ជាមួយ​បុរស​ម្នាក់​ណា​ឡើយ​។ ប៉ុន្តែ​នៅ​ពេល​ដែល​នាង​ចូល​រៀន​មហាវិទ្យាល័យ ចូ​ចូ បាន​ជួប​ជាមួយ ជេ​ហ្វ ហើយ​ពួកគេ​ចាប់​ផ្តើម​ណាត់គ្នា ទំនាក់ទំនង​របស់​ពួកគេ​ក៏​ធ្វើ​ឲ្យ​មិត្តភាព​រវាង ចូ​ចូ និង ឃ្យូ មាន​ភាព ប្រែប្រួល​។ ​ ចាក់​បញ្ចាំង​នៅ​ថ្ងៃទី​៩​នេះ នៅ​រោង​ភាព​យ​ន្ត Major Cineplex by Cellcard ម៉ោង ២​រសៀល​។ ​

​៣. កោះ​ពេជ្រ (២០១៦)​

បូរ៉ា វ័យ​១៨​ឆ្នាំ ចាកចេញ​ពី​ស្រុក​កំណើត​នៅ​ជន​បទ​មក​ធ្វើការ​សំ​ណង់​នៅ​កោះ​ពេជ្រ​។ នៅ​ទី​នោះ បូរ៉ា​ជួប​មិត្ត​ភក្ដិ​ថ្មីៗ ហើយ​សង្ឃឹមថា​នឹង​បាន​ជួប​បង​ប្រុស​ដែល​បាន​បែក​គ្នា​អស់​៥​ឆ្នាំ​មក​ហើយ ឈ្មោះ​សូឡី​។ បូរ៉ា​បាន​ស្គាល់​ភ្លើង​រាត្រី​នៅ​ភ្នំពេញ ចេះ​មាន​ស្នេហា ហើយ​ចង់​មាន​ជីវិត​ចាក​ផុតពី​ភាពក្រីក្រ និង​ត្រៀមខ្លួន​រួចស្រេច​ក្នុង​ការ​ចាក​ចេញពី​គ្រួសារ​ទៅ​រស់នៅ​អាមេរិក​តាម​ក្ដី​សុបិន​…​ ​ពាន​រ​ង្វាន់ SACD - Semaine de la critique នៅ​មហោស្រព​ភាព​យន្ត​ទី​ក្រុង​កាន ២០១៦​ ​ខ្សែ​ភាព​យ​ន្ត​ល្អ​បំផុត (Best Movie Golden Gateway) - មហោស្រព​ភាព​យន្ត​អន្តរជាតិ​នៅ​ទីក្រុង​មុំ​បៃ ប្រទេស​ឥណ្ឌា​។​ ​ ចាក់​បញ្ចាំង​នៅ​ថ្ងៃទី​៩​នេះ នៅ​រោង​ភាព​យ​ន្ត Platinum Cineplex ម៉ោង ១១:៤០​នាទី​ព្រឹក​។​ ​ ​

​៤. ទុក្ករកិរិយា​របស់​នីន​កូ (២០១៦)​

ខ្សែ​ភាព​យ​ន្ត​នេះ​និយាយ​អំ​ពី​ព្រះសង្ឃ​មួយ​អង្គ​រស់នៅ​ស​ម័​យ​អេ​ដូ ដែល​មាន​មនុស្ស​ស្រី​ជាច្រើន​តាម​ឆាឆៅ​។ ការ​លាយ​បញ្ចូល​គ្នា​នូ​វ​រឿង​អ​ភី​នី​ហារ និង​គំនូរ​ជីវច​ល ធ្វើ​ឲ្យ​ខ្សែ​ភាពយ​ន្ត​នេះ​មាន​គ្រប់​រសជាតិ ទាំង​ស្រស់​ស្អាត ទាំង​អាក្រក់​។ ជា​ខ្សែ​ភាព​យ​ន្ត​មួយ​គួរឲ្យ​ភ្ញាក់ផ្អើល ប្លែក​ខុសពី​គេ​។​ ​ ចាក់​បញ្ចាំង​នៅ​ថ្ងៃទី​៩​នេះ នៅ​វិទ្យស្ថាន​ភាសា​បារាំង ម៉ោង ១០:៣០​នាទី​ព្រឹក​។​ ​

​៥. រាត្រី​នៅ​ទីក្រុង​បាំង​កក (២០១៦)​

ផ្លូវ​ថា​នី​យ៉ាស​ម្បូរ​ទៅ​ដោយ​ភ្លើង​រាត្រី និង​ពេញ​ទៅ​ដោយ​បុរស​ជន​ជាតិ​ជប៉ុន​។ ឡាក់​គឺជា​រាជ​នី​ម្នាក់​នៅ​ផ្លូវ​នេះ​។ នាង​ស្រឡាញ់​អតីត​ទាហាន​ជប៉ុន​ក្រីក្រ​ម្នាក់​។ អំឡុង​ពេល​ស្នាក់នៅ​រយៈពេល​ខ្លី​នៅ​ឯ​ស្រុក​កំណើត​របស់​នាង​ជិត​ព្រំ​ដែន​ឡាវ មិត្ត​ប្រុស​នាង​ចាប់ផ្ដើម​ស្រមៃ​ពី​ជីវិត​ស្ងប់ស្ងាត់​នៅ​ក្នុង​ភូមិ​តូច​នេះ ប៉ុន្តែ​គាត់​ដឹង​ច្បាស់​ពី​ស្លាកស្នាម​បន្សល់ទុក​ដោយ​​សម័យ​អាណានិគម​​។​ ​ ចាក់​បញ្ចាំង​នៅ​ថ្ងៃទី​ ៩​នេះ នៅ​វិទ្យាស្ថាន​ភាសា​បារាំង ម៉ោង ១​រសៀល​។​ ​

​៦. ផែនដី​ស្រស់​ស្អាត​៖ ដង​ទន្លេ​នៃ​ជីវិត

ផែនដី​ស្រស់​ស្អាត​៖ ដង​ទន្លេ​នៃ​ជីវិត ជា​កម្រ​ង​ភាព​យន្ត​ឯកសារ​ទាក់ទង​ទៅ​នឹង​ទន្លេ ដែល​ក្នុង​រួមមាន​ភាព​យន្ត​ឯកសារ​ពីរ​ខាងក្រោម​។

-​​ល្បែង​ដ៏​អស្ចារ្យ​លើ​ដង​ទ​ន្លេ​មេគង្គ (២០១៤)​

​ធន​ធាន​អេកូឡូស៊ី​នេះ​កំពុង​ស្ថិត​ក្រោម​ការ​គំ​រាម​កំ​ហែង​ពី​គម្រោង​សាងសង់​ទំ​នប់​វា​រី​អគ្គិសនី​។ ក្នុង​នោះ​មាន​ទំនប់​ពីរ​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​ឡាវ​ជាប់​ប្រទេស​កម្ពុជា នឹង​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​លើ​ប្រ​ព័​ន្ធ​អេកូឡូស៊ី​ដ៏​ទ​ន់​ខ្សោយ​នេះ​។ ខ្សែ​ភាព​យន្ត​នេះ​បង្ហាញ​ពី​ការសាងសង់​ទំ​នប់​ទាំង​ប្រញាប់ប្រញាល់ គឺជា​ល្បែងភ្នាល់​ដ៏​គ្រោះថ្នាក់​មួយ​ជាមួយ​នឹង​ជីវិត​របស់​អ្នកស្រុក​។​ ​ -​​ព្រលឹង​ស្ទឹង​តា​តៃ (២០១៦)​

​ជីវិត​អ្នកភូមិ​ដាច់ស្រយាល​មួយ​នៅ​ក្នុង​ខេត្ត​កោះកុង ដែល​អាច​ទៅដល់​តាម​ទូក​តែ​ម្យ៉ាង​គត់​។ ព័ទ្ធ​ជុំវិញ​ដោយ​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​នៃ​ខេត្ត​កោះ​កុង ភាព​យ​ន្ត​នេះ​បង្ហាញ​ពី​ទិដ្ឋភាព​ក្មេងៗ​ទៅ​សាលា​រៀន និង​ក្ដី​សុបិន​ក្នុង​ជីវិត​របស់​ពួកគេ​។

ចាក់​បញ្ចាំង​នៅ​ថ្ងៃទី​៩​នេះ នៅ មជ្ឈមណ្ឌល​បុប្ផា​ណា ម៉ោង ១០:៣០​នាទី​ព្រឹក​។​ ​ ​

អត្ថបទ៖ ដៃគូសហការ