Leicester រក​ឃើញ​​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​ជំនួស​លោក Ranieri ហើយ!

  • 2017-03-13 07:57:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Leicester City បាន​សម្រេច​តែងតាំង​លោក Craig Shakespeare ជា​អ្នក​ចាត់ការ​ទូទៅ​រហូត​ដល់​បញ្ចប់​រដូវ​កាល។

Shakespeare

បុរស​វ័យ​៥៣​ឆ្នាំ​គឺ​ជា​អតីត​ជំនួយការ​ផ្ទាល់​របស់​លោក Claudio Ranieri ហើយ​មាន​ឱកាស​ដឹកនាំ​ក្រុម​បន្ទាប់​ពី​អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​ត្រូវ​បណ្ដេញ​ចេញ​តែ​៩​ខែ​ប៉ុណ្ណោះ​ក្រោយ​ដឹក​នាំ​ Leicester លើក​ពាន​លីគ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ។

Shakespeare ជា​ជនជាតិ​អង់គ្លេស​ ហើយ​មុន​ពេល​ទទួល​សេចក្ដី​ទុក​ចិត្ត​ពី​ម្ចាស់​ក្លឹប​ជនជាតិ​ថៃ​ លោក​បាន​ដឹកនាំ​ក្រុម​ឈ្នះ​ Liverpool និង​ Hull City នៅ​ Premier League៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម