កុមារីអាយុ៤ឆ្នាំ ដើរកាត់ទឹកកក-៣៣អង្សា ជាច្រើនគីឡូដើម្បីរកឲ្យគេជួយជីដូន

  • 2017-03-15 09:02:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារី​ដ៏​អង់អាច​ក្លាហាន​អាយុ ​៤ឆ្នាំ​ម្នាក់​ បាន​ដើរ​​ជា​ច្រើន​គីឡូម៉ែត្រ​តែ​ម្នាក់​ឯង​កាត់​ព្រៃ​ចចក ជាមួយ​អាកាសធាតុ​ត្រជាក់​ខ្លាំង​​ដើម្បី​ស្វែងរក​ជំនួយ​​ជួយ​ជីដូន​​ដែល​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ។

Saglana Salchak ​រស់​នៅ​សាធារណ​រដ្ឋ Tuva ក្បែរ​ប្រទេស​ម៉ុងហ្គោលី កំពុង​ធ្វើ​ឲ្យ​សារព័ត៌មាន​អន្តរជាតិ​ល្បីៗ​​ជា​ច្រើន​ចាប់​អារម្មណ៍​នា​ប៉ុន្មាន​ថ្ងៃ​នេះ។ នាង​បាន​ក្រោក​ពី​ព្រលឹម​នៅ​សីតុណ្ហភាព​ដក​ ៣៣​អង្សា ចេញ​ដំណើរ​ឲ្យ​គេ​ជួយ​​ពេល​ដឹង​ថា​ជីដូន​បាត់​បង់​ស្មារតី​ក្នុង​ស្ថានភាព​ត្រជាក់​ស្រឹប។ ការ​ចាក​ចេញ​ម្នាក់​ឯងនេះ ព្រោះ​ជីតា​បាន​ប្រាប់​ឲ្យ​ទៅ​រក​គេ​ជួយ​នៅ​ក្បែរ​ៗ។

នាង​បាន​ចេញ​ទៅ​ដោយ​មិន​បាន​គិត​ថា​អាច​មាន​អ្វី​កើត​ឡើង​នោះ​ទេ ខណៈ​សីតុណ្ហភាព​ត្រជាក់​បែប​នេះ តែ​ជា​សំណាង​ក៏​អាច​ថា​បាន​ព្រោះ​ដើរ​ជាង ៨​គីឡូម៉ែត្រ មិន​មាន​ចចក​ណាមួយ​មក​យាយី​នាង​ឡើយ​។ នាង​បាន​​ប្រាប់​សារព័ត៌មាន The Guardian ​ថា "ខ្ញុំ​បាន​ដើរ​ប្រមាណ​ជាង៣​ម៉ោង​តាម​បណ្ដោយ​​មាត់​ទន្លេ​ព័ទ្ធ​ដោយ​ព្រិល។"

ជីដូន​​របស់ Saglana បាន​កើត​ជំងឺ​គាំង​បេះ​ដូង ហើយ​​ជា​អកុសល​មិន​យូរ​ប៉ុន្មាន​ ពេទ្យ​អះអាង​ថា​ លោក​យាយ​បាន​​លាចាក​លោក​ទៅ​ហើយ៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម
អត្ថបទថ្មី