ប្រដាប់​​​​បង្កាត់​ភ្លើង​ថ្មី គូ​នឹង​​ធ្យូង​អនាម័យ ជួយ​ទាំង​បរិស្ថាន មិន​ប៉ះ​ពាល់​ដល់​សុខភាព​

  • 2017-03-20 02:19:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដុំ​សម្រាប់​​បង្កាត់​ភ្លើង​​ថ្មី ដែល​មាន​​ត្រឹម​តែ​២០០​រៀល តែ​ផ្ដល់​ប្រយោជន៍​ច្រើន​​ គឺ​​​ដុត​​​​ឆេះ​មិន​បញ្ចេញ​​ផ្សែង​ពុល​​ប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន​​ជុំ​វិញ​។

កញ្ញា ជា​​បុគ្គលិក​​​ប្រចាំ​នៅ​ស្តង់​លក់​ធ្យូង​អនាម័យ​ ដែល​បាន​ដាក់​តាំង​​នៅ​ក្នុង​ព្រឹត្តិការណ៍​​​ វេទិកា​ឥទ្ធិពល​​យុវជន​កម្ពុជា​ ធ្វើ​ឡើង​នៅ​​​សាលា​តិច​ណូ (វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា) ​បាន​ប្រាប់​ថា ដុំ​​បង្កាត់​ភ្លើង​​នោះ​ ផលិត​ឡើង​អំពី​​​ ​ទៀន​ និង​សំបក​ត្រឡោក​ដូង ដែល​ឆេះ​ជាប់​បាន​យូរ​​ មិន​ផ្ទុះ​​ ឬ​ខ្ទាត​​បង្ក​បញ្ហា​ដល់​​​រាង​កាយ​នោះ​ទេ​។ ក្នុង​១​កញ្ចប់ មាន​ដុំ​បង្កាត់​ភ្លើង​​​​នោះ​ចំនួន​ ២៤​ដុំ ហើយ​​មាន​តម្លៃ​​៤០០០​រៀល។

ដុំ​សម្រាប់​​បង្កាត់​ភ្លើង​​ថ្មី

សម្រាប់​វត្ថុ​ធាតុ​ដើម​​ផលិត ដុំ​បង្កាត់​ភ្លើង​នោះ កញ្ញា បាន​ប្រាប់​ថា គឺ​​ខាង​រោង​ចក្រ​បាន​ប្រមូល​ទិញ​ពី​អ្នក​កោស​ដូង​លក់ ដែល​កន្លង​មក​ពួក​គេ​បោះ​ចោល ព្រោះ​ពុំ​មាន​​អ្នក​ត្រូវ​ការ​ទិញ​។ ផលិត​ផល​ដុំ​បង្កាត់​ភ្លើង​​​​​​ផលិត​នៅ​កម្ពុជា​​នេះ​ផង​ដែរ គឺ​ជា​​​ស្នាដៃ​​​​របស់​​រោង​ចក្រ​​​ផលិត​ធ្យូង​​អនាម័យ​ធម្មជាតិ​​នៅ​កម្ពុជា ដែល​ធ្វើ​​ឡើង​​ពី​ស្រកី​ដូង សំបក​ទុរេន កាក​អំពៅ និង​កម្ទេច​ធ្យូង​ មិន​ហុយ ប៉ះ​ពាល់​ដល់​សុខភាព។

​សម្រាប់​តម្លៃ​ធ្យូង​អនាម័យ​វិញ គឺ​ធ្យូង​ ១​គីឡូ ១៧០០​រៀល។ បើ​ទិញ​១​កេស មាន​៣​គីឡូ គឺ​មាន​តម្លៃ ៧១០០​រៀល​ ហើយ​អាច​ទាក់​ទង​តាម​ទូរស័ព្ទ​លេខ​ ០៩៥ ៦៦៦ ៣៦០៕

អត្ថបទ៖ មាន រតនា