Oleg ​ថា​ចាញ់​ស្វាយ​រៀង គ្មាន​អ្វី​ត្រូវ​អាម៉ាស់​ទេ

  • 2017-03-20 02:35:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Oleg Starynskyi ​គ្រូ​បង្គោល​ក្លឹប​ភ្នំពេញ​ក្រោន បាន​បញ្ជាក់​ថា​ការ​ចាញ់​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​គឺ​គ្មាន​អ្វី​ត្រូវ​អាម៉ាស់​នោះ​ទេ ព្រោះ​ពួកគេ​លេង​ល្អ​សម​ជា​ក្រុម​ខ្លាំង​នៅ​លីគ​កំពូល​កម្ពុជា។

ស្វាយ​រៀង​បាន​យក​ឈ្នះ​ភ្នំពេញ​ក្រោន​ក្នុង​លទ្ធផល ១-០ ​នៅ​សប្ដាហ៍​ទី​៥​លីគ​កំពូល​កម្ពុជា​នេះ ​ដោយ​ការ​ទាត់​បាល់​ហ្វ្រីឃីក​យ៉ាង​ស្អាត​របស់​កីឡាករ ប្រាក់ មុន្នីឧត្តម។ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ដែរ លោក Oleg ​បាន​បង្ហាញ​អារម្មណ៍​ពេញ​ចិត្ត​ចំពោះ​ការ​ចាញ់​នេះ ព្រោះ​ក្លឹប​ស្វាយ​រៀង​សក្ដិសម​ចំពោះ​ជ័យជម្នះ​ដែល​ពួកគេ​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត។

“យើង​ធ្វើ​បាន​ល្អ​នៅ​​តង់​ទី​១ ​ប៉ុន្តែ​យើង​បាន​ធ្វើ​ឲ្យ​មាន​កំហុស​ និង​ផ្តល់​បាល់​ពិន័យ​​ជា​ច្រើន​ដល់​គូរ​ប្រកួត​របស់​យើង​ ហើយ​នេះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​ខាត​បង់​ច្រើន​។ ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ ដែល​នេះ​ពិត​ជា​កម្រ​សម្រាប់​បាល់ទាត់​កម្ពុជា ​ហើយ​ដូចនេះ​ការ​ចាញ់​ក្លឹប​ព្រះខ័នរាជស្វាយរៀង​គឺ​គ្មាន​អ្វី​ត្រូវ​អាម៉ាស​នោះ​ទេ ដោយសារ​តែ​ពួកគេ​លេង​បាន​ល្អ”។ សម្ដី Oleg។

៥​ប្រកួត​ដំបូង​របស់​ភ្នំពេញ​ក្រោន​រដូវ​កាល​នេះ ​ទើប​តែ​ចាញ់​ស្វាយ​រៀង ១-០ ​នេះ​ទេ ​ដោយ​ពួកគេ​បាន​ឈ្នះ​អាស៊ីអឺរ៉ុប ៣​-០ ​បន្ត​ឈ្នះ​ណាហ្គាវើល ១-០ ស្នើ​បូលិស​ ២-២​ ​និង​ប្រកួត​​ទី​៤​យក​ឈ្នះ​គីរីវង់ ៦-១៕

អត្ថបទ៖ មុន្នីរម្យ