ពី​ជិះ​ម៉ូតូ​កូនទា ឃុន វុត្ថា ប្រឹង​សន្សំ​បាន​ទិញ​ឡាន​ជិះ​ហើយ

  • 2017-03-21 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​បេក្ខភាព​ The Voice Cambodia រដូវ​កាល​ទី​១ ឃុន វុត្ថា បាន​ទម្លាយ​ការ​ឆ្លង​កាត់​រឿង​រ៉ាវ​មួយ​ចំនួន​​ក្នុង​វិថី​សិល្បៈ​ ដែល​ក្នុង​នោះ​លោក​បាន​ជម្នះ​ផ្លាស់​ប្តូរ​ពី​ការ​ជិះ​ម៉ូតូ​កូនទា មក​ជិះ​ឡាន​ Camry Balen វិញ​ម្តង។

ដំបូង​ឡើយ​កាល​ឡើង​មក​ភ្នំពេញ​ដំបូង​លោក​ជិះ​ម៉ូតូ​កូន​ទា រយៈ​ពេល​យូរ​គួរសម​​ទាល់​តែ​ប្រឡង​កម្មវិធី​ The Voice Cambodia រដូវ​កាល​ទី​១​ចប់​បាន​កន្លះ​ឆ្នាំ​ ទើប​មាន​ឱកាស​សន្សំ​ថវិកា​ទិញ​ឡាន​ជិះ។ មិន​តែ​ប៉ុណ្ណោះ​​តារា​ចម្រៀង​មក​ពី​ខេត្ត​ព្រៃវែង​រូប​នេះ​ អះអាង​ទៀត​ថា​​លោក​នៅ​តែ​មិន​ភ្លេច​គុណ​សិល្បៈ​ដែល​ជួយ​លោក​មក​ដល់​ថ្ងៃ​នេះ​។ ចំណូល​ពី​សិល្បៈ​ពេល​នេះ​ លោក​កំពុង​តែ​សន្សំ​​ថវិកា​ខ្លះ​ទុក​សម្រាប់​ទិញ​ផ្ទះ​ដោយសារ​ពេល​នេះ​កំពុង​នៅ​ផ្ទះ​ជួល​នៅ​ឡើយ​។ ម្យ៉ាង​ត្រូវ​រ៉ាប់​រង​គ្រួសារ​ទៀត​ ដែល​សព្វ​ថ្ងៃ​លោក​ត្រូវ​ចំណាយ​ប្រហែល​ ៦០០ទៅ៧០០ដុល្លារ​ក្នុង​មួយខែ។

"រាល់​ពេល​បើក​ប្រាក់​ខែ​ ខ្ញុំ​តែង​ផ្ញើ​ជូន​ម្ដាយ​ជានិច្ច ចំណូល​ពី​សិល្បៈ​បានគួរសម​ដែរ​ ណាមួយ​ឥឡូវ​រៀង​ស្ងាត់​បន្តិច​ តែ​យ៉ាង​ណា​នៅ​មាន​ប្រាក់​ខែ​ពី​ហាង​ដែល​ខ្ញុំ​ច្រៀង​រាល់​យប់​​ គ្រាន់​បាន​ជួយ​ផ្គត់​ផ្គង់​ជីវភាព​ដែរ​បង"។ វុត្ថា ថ្លែង។

សម្រាប់​ការងារ​សិល្បៈ​មួយ​រយៈ​នេះ​ ឃុន វុត្ថា ប្រាប់​ថា​ស្ងប់​ស្ងាត់​បន្តិច​ ប៉ុន្តែ​លោក​ក៏​មាន​ត្រៀម​បទ​ថ្មី​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខាង​មុខ​ ២​បទ​ដែរ​។ សព្វថ្ងៃ​ ឃុន វុត្ថា ប្រាប់​ថា​ច្រៀង​នៅ​ វីហ្វ្រេន​បឹង​ត្របែក​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ ដល់​សុក្រ និង​នៅ Les Cocktails ចាប់​ពី​ថ្ងៃ​ សុក្រ ដល់​អាទិត្យ៕​

អត្ថបទ៖ ថា ម៉ាលីដា