​ទឹកអប់​ដំបូងបង្អស់​របស់ LYN ដែល​ស្ត្រី​ទ​ន្ទឹ​ង​រង់ចាំ​មកដល់​កម្ពុជា​ហើយ !​

  • 2017-03-23 03:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទី​បំផុត​ម៉ាក​ល្បីរ​ន្ទឺ​ជួរមុខ​គេ​របស់​ថៃ LYN បាន​ចេញ​លក់​ផលិតផល​ទឹកអប់​ជា​លើក​ដំបូងបង្អស់​របស់ខ្លួន​ជា​ផ្លូវកា​រហើយ បន្ទាប់ពី​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ទន្ទឹ​ង​រង់ចាំ​អស់​រយៈពេល​យ៉ាងយូរ ។​ ​​ ​អ្នក​ជំនាញ​ក្នុង​វិ​ស័​យ​នេះ បាន​ឲ្យ​ដឹងថា វត្ថ​មាន​របស់​ទឹកអប់​LYN នៅពេល​នេះ​ប្រាកដជា​អាចទាក់ទាញ​បាន​ការគាំទ្រ​បាន​យ៉ាងច្រើន​ព្រោះ LYN​ជា​ម៉ាក​ល្បី​ដែល​មាន​ការ​ទទួលស្គាល់​គុណភាព​គុណភាព​ស្រាប់ ហើយ​បច្ចុប្បន្ន​ការ​ប្រើប្រាស់​ទឹកអប់​បាន​ក្លាយជា​ទ​ម្លាប់​រស់នៅ​ប្រចាំថ្ងៃ បែប​ស៊ី​វិល័យ របស់​មនុស្ស​ជំនាន់​ថ្មី​ទៅហើយ គួរ​ឲ្យ​កត់សម្គាល់​បំផុត គឺ ក្នុង​ចំណោម​យុវវ័​យ និង វ័យ​កណ្តាល ។​

​ក្លិន​ទឹកអប់​ថ្មី​ដ៏​ប្រណិត​នេះ ច្នៃ​ចេញពី​ក្លិន​ស្រ​ទ​ន់​នៃ​បណ្តូល​ផ្កា និង ផ្លែឈើ ជាច្រើន​មុខ ដូចជា ផ្កា​ម្លិះ ផ្កាកូលាប ផ្កា​ក្រូច ផ្លែ​ប៉ោម ផ្លែ​បឺរី ផ្លែ​ក្រូចសើច ផ្លែក្រូច​ឃ្វិច ដោយ​ផ្សំ​ជាមួយ​ក្លិន​វ៉ាន​នី​ឡា វ៉ា​អូ​ឡេត បង្កើតបានជា​ក្លិន​ដ៏​ក្រអូប ឈ្ងុញ ប្លែក​មិន​ធ្លាប់​មាន​ពីមុន​មក​ឡើយ ។ ​​ ​ក្លិន​ក្រអូប LYN បាន​ច្នៃ​ឡើង​ដោយ​រូប​ម​ន្ត​យ៉ាង​ពិសេស​ដើម្បី​បង្កើន​ម​ន្ត​ស្នេហ៍​សុភាពនារី និង​ជំនឿ​ចិត្ត បន្ថែម​ពីលើ​ការតុបតែង​ខ្លួន​ដោយ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ស្អាតៗ ដែល​ធ្វើការ​ស្ត្រី​មើលទៅ​ឥត​ខ្ចោះ និង​ផ្តល់​អារម្មណ៍​ស្រស់ស្រាយ​យូរអង្វែង​សម្រាប់​ឱកាស​ណាត់​ពិសេស​របស់គេ ។

​ក្លិន​ដ៏​ក្រអូប​របស់ LYN នឹង​ធ្វើ​ឲ្យ​ស្ត្រី​កាន់តែ​ជឿជាក់​លើ​ខ្លួនឯង កាន់តែ​ស្រស់ស្អាត នឹង​ធ្វើ​ឲ្យ​អ្នក​ជុំវិ​ញ​ខ្លួន​ចងចាំ បំភ្លេច​មិនបាន ។​

​ចង់​យល់ច្បាស់​ពី​អារម្មណ៍​ដ៏​ពិសេស​នេះ សូម​ទៅ​សាក​ប្រើ​ក្លិន​ទឹកអប់ LYN ទាំងអស់គ្នា នៅ​ហាង LYN ដែល​មាន​ទីតាំង​ក្នុង​ផ្សារ​ទំនើប AEON ជាន់​ផ្ទាល់​ដី ៕

​វេបសាយ​៖ www.lynaccs.com

Facebook : lyncambodiaofficial

អត្ថបទ៖ លីដា