ចេញលក់បាន ១ នាទី P10/P10 Plus នាំចំណូលឱ្យ Huawei បានជាង ១៤.៥ លានដុល្លារ
- 2017-03-26 04:49:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញលក់បាន ១ នាទី P10/P10 Plus នាំចំណូលឱ្យ Huawei បានជាង ១៤.៥ លានដុល្លារ
ចន្លោះមិនឃើញ
អាចនិយាយបានថា Huawei ទំនងជាកំពុងទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្លានាឆ្នាំដើមនេះ ដោយសូម្បីតែការចេញលក់ដំបូងរបស់ P10/P10 Plus នាថ្ងៃម្សិលមិញក្នុងប្រទេសចិន តាមគេហទំព័រ JD.COM បានបង្ហើបថា ត្រឹម ១ នាទី នៃការចេញលក់ ស្មាតហ្វូនទាំងពីរ បាននាំចំណូលប្រហែល ១០០ លានយន់ (១៤.៥ លានដុល្លារ) ដល់ក្រុមហ៊ុនយក្សប្រទេសចិន Huawei ភ្លាម។
ស្មាតហ្វូនត្រកូល P ស៊េរីឆ្នាំ ២០១៧ របស់ Huawei ក៏ជាស្មាតហ្វូនធន់ធ្ងន់តម្លៃរាងក្រាសបន្តិចដែរ ទន្ទឹមពេលដែលម៉ូដែលតម្លៃថោកបំផុតគឺ P10 ទំហំ RAM 4GB អង្គចងចាំ 64GB លក់ក្នុងតម្លៃ ៥៥០ ដុល្លារ ហើយថ្លៃបំផុត P10 Plus ទំហំ RAM 6GB អង្គចងចាំ 256GB តម្លៃប្រហែល ៨១០ ដុល្លារឯណោះ។
ប្រភព: gizmochina