យ៉េន ឌីណា និយាយពីកម្រិតវិជ្ជាគុនរបស់ខ្លួន ក្រោយជាប់ជម្រើសជាតិ
- 2017-03-29 02:34:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យ៉េន ឌីណា និយាយពីកម្រិតវិជ្ជាគុនរបស់ខ្លួន ក្រោយជាប់ជម្រើសជាតិ
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរមកពីដែនសមុទ្រខេត្តកោះកុង យ៉េន ឌីណា សមត្ថភាពចាប់ផ្ដើមកើនឡើងវិញបន្ទាប់ពីបានជាប់ជាជម្រើសជាតិគុនខ្មែរនិងបានហាត់ដិតដល់ជាមួយគ្រូល្បីៗ។
យ៉េន ឌីណា បាននិយាយនៅកន្លែងហាត់ប្រដាល់នៅកីឡដ្ឋានជាតិថា បន្ទាប់ពីចូលហាត់ជាកីឡាករជម្រើសជាតិបាន២សប្ដាហ៍ទៅនេះ សមត្ថភាពរបស់ខ្លួនហាក់ខុសប្លែកពីទាំងកម្លាំងនិងបច្ចេកទេសផ្សេងៗ។ បើនិយាយពីប្រកួតរបស់ខ្លួនមុនពេលជាប់ជាកីឡាករជម្រើសជាតិកម្ពុជា មិនជាល្អខ្លាំងណាស់ណាទេ ភាគច្រើនប្រកួតបានត្រឹមឈ្នះពិន្ទុ ហើយវ៉ៃឆាប់អស់ទៀតផង។
បើទោះជាហាត់បានត្រឹមតែពីរសប្ដាហ៍ក៏ពិតមែន តែសមត្ថភាពវិញខ្លាំងនិងវ៉ៃល្អជាងមុនហើយពេលថ្មីៗនេះផ្ដួលដៃគូរឲ្យបោះបង់ការប្រកួតមុនទឹកទី៥ទៀតផង។ និយាយពីការហាត់នៅជម្រើសជាតិវិញ ច្បាប់ទម្លាប់គឺតឹងរ៉ឹង ស្នៀតបច្ចេកទេសក៏ល្អ ហើយថែមទាំងមានការបង្ហាត់ចិត្តសាស្ត្រនិងកលល្បិច។ ទន្ទឹមនិងមានឱកាសល្អដូចនេះកីឡាកររបស់អប្សរាគុនខ្មែររូបនេះក៏មានការប្ដេជ្ញាចិត្តខំប្រឹងប្រែងបន្ថែមទៀតឲ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រជែងយកមេដាយជូនជាតិនៅកម្មវិធីស៊ីហ្គេម ២០១៧នៅម៉ាឡេស៊ីខាងមុខនេះ។
យ៉េន ឌីណា ជាកីឡាករជម្រើសជាតិកម្ពុជា ហើយកំពុងហ្វឹកហាត់ជាមួយកីឡាករដទៃទៀតដូចជា ឡៅ ចន្រ្ទា ឡៅ ចិត្រា ម៉ឺន សុភា មឿន សុហ៊ុច និងកីឡាករមួយចំនួនទៀត។ អ្នកប្រដាល់មកពីខេត្តកោះកុងម្នាក់នេះនិងត្រូវឡើងសាកសមត្ថភាពជាមួយជើងខ្លាំងមកពីថៃនៅចុងសប្ដាហ៍នៅសង្វៀនអាស៊ីអាគ្នេយ៍៕