អ៊ុន សិទ្ធា និង​ រីយ៉ា ឌឺដង​ដាក់​គ្នា​បាត់​ហើយ​មិន​ទាន់​ចេញ​ថត​ផង(​វីដេអូ)​

  • 2017-04-03 06:10:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​នេះ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​រឿង​ភាគ​​ "ជីវិត​នាង​រចនា​" នៅ​សណ្ឋាគារ​ សូហ្វីតែល ។​តួ​ឯក​ប្រុស​ស្រី​ក្នុង​រឿង​នេះ​គឺ​លោក អ៊ុន សិទ្ធា និង​ កញ្ញា រីយ៉ា ។​ តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​រឿង​នេះ​មិន​ទាន់​ចេញ​ថត​ផង​តួ​ប្រុស​ និង​តួ​ស្រី​កាច់​កុង​គ្នា​មុន​បាត់​ទៅ​ហើយ​។

ភាព​កាច់​កុង​រវាង​ អ៊ុន​ សិទ្ធា និង​ រីយ៉ា គឺ​ជា​ឈុត​ឆាក​សម្ដែង​ក្រៅ​ឆាក​មួយ​​ក្នុង​រឿង​ "ជីវិត​នាង​រចនា​" ដើម្បី​​ពញ្ញាក់​អារម្មណ៍​ទស្សនិកជន​មុន​ពេល​​ចេញ​ថត​ ដោយ​អ្នក​ទាំង​ពី​សម្លក់​សម្លឹង​​​ដាក់​​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​តួ​ឯក​ប្រុស​​មាន​ចិត្ត​ប្រ​ចណ្ឌ​​​ទៅ​លើ​តួ​ស្រី​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន​ តែ​តួ​ស្រី​មិន​ខ្លាច​រអា​តួ​ប្រុស​ឡើយ​ត​មាត់​គ្រប់​ពេល​ នៅ​ពេល​តួ​ប្រុស​ស្ដី​បន្ទោស​។

រឿង​ "ជីវិត​នាង​រចនា​" គឺ​ជា​ខ្សែ​ភាព​យន្ត​ភាគ​លើក​ទី​១​ ដែល​​ស្រី​ស្អាត​ រីយ៉ា និង កំលោះ​សង្ហារ អ៊ុន សិទ្ធា បាន​ប៉ះ​គ្នា​។ រីយ៉ា និយាយ​ថា៖"ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រំភើប​ និង​សប្បាយ​រីក​រាយ​ យ៉ាង​ខ្លាំង​ដែល​បាន​សម្ដែង​ជា​មួយ​គាត់​(សិទ្ធា) ព្រោះ​គាត់​ជា​បុរស​ម្នាក់​ដែល​ស្រស់​​សង្ហារ​ ជា​ Idol របស់​ខ្ញុំ​មួយ​រូប​ និង​ជា​សិល្បៈ​រៀម​ច្បង​ដែល​ខ្ញុំ​គោរព​ស្រឡាញ់​"។

ចំណែក​ឯ សិទ្ធា វិញ​ក៏​មិន​ខុស​ពី​ រីយ៉ា ប៉ុន្មាន​ដែរ​ លោក​បាន​និយាយ​ថា​ "បាទ​ខ្ញុំ​ក៏​មាន​អារម្មណ៍​មិន​ខុស​ពី​គាត់​ប៉ុន្មាន​ដែរ​ ទោះ​បី​គាត់​ជា​សិស្ស​ប្អូន​របស់​ខ្ញុំ​តែ​ការ​សម្ដែង​របស់​គាត់​ចាញ់​រៀម​ច្បង​សិល្បៈ​ប៉ុន្មាន​ឡើយ​ ត្រង់​ឈុត​យំ​គាត់​អាច​យំ​ចេញ​ទឹក​ភ្នែក​ដោយ​មិន​បាន​ប្រើ​ឧបករណ៍​ជំនួយ​ឡើយ​ និយាយ​ទៅ​គាត់​អាច​សម្ដែង​បាន​ច្រើន​យ៉ាង​"។

លោក ស៊ិន សុផាត ប្រធាន​គណៈ​កាមារម្មណ៍​ត្រួត​ពិនិត្យ​ការ​ចាក​ផ្សាយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ បាន​មាន​ប្រសាសន៍​ថា​ ខ្សែភាពយន្ត​ភាគ​ រឿង​ "ជីវិត​នាង​រចនា​" គឺ​ជា​ភាព​យន្ត​ភាគ​ទី​៦​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ ដែល​មាន​៣០​ និង​ចាប់​ផ្ដើម​ចេញ​ថត​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​។​​ រឿង​នេះ​ចូល​រួម​សម្ដែង​ដោយ​ លោក អ៊ុន សិទ្ធា កញ្ញា រីយ៉ា កញ្ញា ជេស៊ី​ និង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​៕​

​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន