MV ថ្មីរបស់ Yaya ចេញបាន៤ថ្ងៃមានអ្នកមើលជាង២លានដង
- 2017-04-03 08:16:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
MV ថ្មីរបស់ Yaya ចេញបាន៤ថ្ងៃមានអ្នកមើលជាង២លានដង
ចន្លោះមិនឃើញ
បទចម្រៀងថ្មីរបស់តារាស្រីដ៏មានប្រជាប្រិយ Urassaya Sperbund (Yaya) និងតារាចម្រៀងរ៉េប DABOYWAY បានបង្កើតស្នាដៃថ្មីមួយ ដែលអាចនិយាយបានថាជាសមិទ្ធផលដ៏អស្ចារ្យប្រចាំឆ្នាំ។
កាលពីថ្ងៃទី ៣១ ខែមីនា សប្ដាហ៍មុននេះ វីដេអូចម្រៀង "Make It Happen” របស់ Yaya និង DABOYWAY បានចេញជាផ្លូវការហើយ។ ក្នុងវីដេអូចម្រៀងនេះ តារាស្រីវ័យ ២៤ឆ្នាំរូបនេះ បានបង្ហាញសម្រស់ដ៏ទាក់ទាញ ភាពស៊ិចស៊ី និងបង្ហាញក្បាច់រាំដ៏រស់រវើកផងដែរ។ ទឹកដមសំឡេងយ៉ាងពីរោះរបស់ Yaya បូករួមនឹងស្ទាយល៍ រ៉េបរបស់ Daboyway ផងនោះធ្វើឲ្យបទនេះកាន់តែមានភាពអស្ចារ្យ។
https://www.facebook.com/daboywayofficial/videos/1297576703652216/
បន្ទាប់ពីវីដេអូបទ "Make It Happen” នេះត្រូវបានចេញភ្លាម អ្នកគាំទ្របានគ្នា ចែកចាយជាច្រើន ដោយសារជាស្នាដៃថ្មីនេះមានភាពអស្ចារ្យ និងជាការសហការគ្នាក្នុងការផលិតល្អឥតខ្ចោះ៕