៤ ចំណុច​នេះ​ដែល​ Scoopy-I ជំនាន់​ថ្មី​អាច​ទាក់​ចិត្ត​អ្នក​រាល់​គ្នា

  • 2017-04-04 06:30:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​កាល​ពី​សប្ដាហ៍​មុន​ Honda បាន​បញ្ចេញ​ Scoopy-I ស៊េរី​ថ្មី​ឆ្នាំ​ ២០១៧ ​ដែល​​បាន​អាប់ដេត​បន្ថែម​ចំណុច​ថ្មីៗ​ជា​ច្រើន​កាន់​តែ​ទាក់​ទាញ​ជាង​ស៊េរី​មុនៗ។ ខាង​ក្រោម​នេះ​បង្ហាញ​ពី​ចំណុច​ខ្លឹម​បួន​មាន​លើ Scoopy-I ជំនាន់​ថ្មី៖

@ ​ស្តុប​មុខ​/​ក្រោយ​បាន​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​ខុស​ពី​ជំនាន់​មុន

​​

@ រន្ធ​​សម្រាប់​សាក​ថ្ម​ទូរសព្ទ

កន្លង​មក​រន្ធ​សាក​ថ្ម​ឃើញ​មាន​តែ​នៅ​លើ​ម៉ូដែល​ PCX ដែល​មាន​កម្លាំង​ម៉ាស៊ីន​​ខ្លាំង​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​នេះ​ក៏​មាន​នៅ​លើ​ម៉ូតូ​ Scoopy-I ផង​ដែរ។ ​​

@ ប្រព័ន្ធ​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យ​ប្រវត្តិ​

ចំណុច​ដែល​ធ្វើ​ឲ្យ​គេ​ពេញ​ចិត្ត​ម៉ូតូ PCX, Click និង Zoomer-X ស៊េរី​ថ្មី​គឺ​ត្រង់​ប្រព័ន្ធ​ពន្លត់​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​ (Idling Stop System)។ នៅ​លើ​ Scoopy-I ស៊េរី​មុនៗ​មិន​មាន​ប្រព័ន្ធ​នេះ​ឡើយ​ ប៉ុន្តែ​ Honda បាន​​សម្រេច​បំពាក់​វា​លើ Scoopy-I ឆ្នាំ​ ២០១៧ ដោយ​អាច​ជួយ​សន្សំ​សំចៃ​ប្រេង​ឥន្ធនៈ​បាន​មួយ​កម្រិត។

@ កុងទ័រ​កូន​កាត់

កុងទ័រ​បង្ហាញ​ព័ត៌មាន​ប្រភេទ​ LCD ក៏​ជា​ចំណុច​ទាក់​ទាញ​មួយ​នៃ​ Zoomer-X ឬ MSX ហើយ​ជា​មួយ​ Scoopy-I ស៊េរី​ថ្មី​នេះ​កាន់​តែ​ពិសេស​ដោយ​សារ​មាន​ប្រើ​កុងទ័រ​ប្រភេទ​ LCD លាយ​នឹង​កុងទ័រ​ធម្មតា។

លក្ខណៈ​សម្បត្តិ​លម្អិត​របស់​ Scoopy-I ឆ្នាំ​ ២០១៧៖

  • ម៉ាស៊ីន ៖ PGM-Fi បញ្ចុះ​កម្ដៅ​ដោយ​​ខ្យល់

  • កម្លាំង ៖ ១០៨,២ សេសេ

  • ទំហំ​ (ទទឹង x បណ្ដោយ x កម្ពស់) ៖ ៦៨៦ x ១ ៨៥៦ x ១ ០៥៩ ម.ម

  • ប្រវែង​ពី​កង់​មុខ​ទៅ​ក្រោយ ៖ ១ ២៥៦ ម.ម

  • ចំណុះ​ប្រេង ៖ ៤ លីត្រ

  • ទម្ងន់ ៖ ៩៨ គីឡូក្រាម

  • ហ្វ្រាំង​មុខ ៖ ហ្វ្រាំង​ថាស

  • ហ្វ្រាំង​ក្រោយ ៖ ហ្វ្រាំង​​ស្បែក

  • Combi Brake ៖ មាន​

  • តម្លៃ​ និង កាល​បរិច្ឆេទ​ចេញ​លក់ ៖ មិន​ទាន់​មាន​ការ​បញ្ជាក់

ប្រភព៖ APHonda   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី