សំ វ៉ាន់ដេត ​ថា​ Leonardo ​នឹង​រើស​កីឡាករ​បាន​ល្អ ​បើ​មាន​ពេល​មើល​យូរ

  • 2017-04-05 02:01:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សំ វ៉ាន់ដេត ​គ្រូ​បង្វឹក​ក្រុម​ស្វាយ​រៀង ​បញ្ជាក់​ថា​លោក Leonardo Vitorino ​នឹង​រើស​កីឡាករ​ចូល​ជម្រើស​ជាតិ​កាន់​តែ​ល្អ​ថែម​ទៀត ​ប្រសិន​ណា​បើ​គ្រូ​បង្វឹក​រូប​នេះ​មាន​ពេល​ច្រើន​សម្រាប់​មើល​ជើង​កីឡាករ។

សំ វ៉ាន់ដេត

លោក Leo ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ចាញ់​២​ប្រកួត​កន្លង​ទៅ​នេះ ​បាន​បង្ហើប​ថា​នៅ​ពេល​ប្រមូល​ផ្ដុំ​លើក​ក្រោយ​នឹង​មាន​ការ​ផ្លាស់ប្ដូរ​សមាសភាព​កីឡាករ​ខ្លះ។ ខណៈ​ដែល​បច្ចុប្បន្ន​នេះ ​លោក​កំពុង​តែ​តាម​ដាន​ជើង​កីឡាករ​នៅ​លីគ​កម្ពុជា​ខ្លាំង​មែនទែន ពោល​គឺ​សឹង​តែ​គ្រប់​ប្រកួត​មាន​វត្តមាន​លោក Leonardo ​ទៅ​មើល​ហើយ។

Leonardo Vitorino

ទាក់ទង​ទៅ​នឹង​រឿង​ខាង​លើ​នេះ​ដែរ ​លោក សំ វ៉ាន់ដេត ​ធ្លាប់​បាន​បញ្ជាក់​ដែរ​ថា​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ប្រេស៊ីល ​ក្រុម​កម្ពុជា​នឹង​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន។ មួយ​វិញ​ទៀត ​បើ​មាន​ពេល​មើល​ជើង​កីឡាករ​ឱ្យ​បាន​ច្រើន​នាក់​នោះ ​លោក Leo ​នឹង​កាន់​តែ​រើស​បាន​កីឡាករ​ល្អ​ៗ​ច្រើន​បន្ថែម​ទៀត​ជាក់​ជា​មិន​ខាន។

​២​ប្រកួត​កន្លង​មក​ដើម​រដូវ​កាល​នេះ ​លោក Leo ​បាន​ដឹក​នាំ​កម្ពុជា​មិន​ទាន់​រក​ឃើញ​ជ័យជម្នះ​នៅ​ឡើយ​ទេ ​ដោយ​ប្រកួត​ទី​១​ មិត្តភាព​ជាមួយ​ឥណ្ឌា​ចាញ់​ក្នុង​លទ្ធផល ៣-២ ​និង​ប្រកួត​ទី​២ ​ចាញ់​ក្រុម​ហ្សកដានី​ក្នុង​លទ្ធផល ៧-០៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី