ឃើញដើមទ្រូង​ស្អាត​ៗអីចឹង តារាៗសុទ្ធតែ​មាន​ល្បិច​ច្នៃពីក្នុងទាំងអស់

  • 2017-04-05 06:22:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

ពេល​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ផ្សេង​ៗ​ តារា​ៗ​ហូលីវូដ​ភាគ​ច្រើន​តែង​តែ​ ជ្រើសរើស​យក​ឈុត​ស៊ិចស៊ី​ មក​ស្លៀក​ព្រោះ​ដើម្បី​បង្ហាញ​ដើមទ្រូង​ដ៏​ស្រស់​ស្អាត​ របស់​ខ្លួន​ទៅកាន់​មហាជន​។ ជាមួយ​គ្នា​នោះ​អ្វី​ដែល​ជា​ការ​ចាប់អារម្មណ៍​ ត្រង់​ដើម​ទ្រូង​ណែន​ក្បំ​របស់​ពួកគេ​ នៅ​នឹង​មួយ​កន្លែង​ល្អ​ណាស់​។ តើ​ពួកគេ​មាន​វិធី​សាស្ត្រ​អ្វី​ដើម្បី​រក្សា​លំនឹង​ទ្រូង​?

១. ស្គុត​ធម្មតា

តារា​ៗ​មួយ​ចំនួន​ប្រើ​ស្គុត​ បិទ​ទ្រូង​របស់​ពួកគេ​ ដើម្បី​កុំ​ឲ្យ​វៀច​ទៅម្ខាង ។ ហើយ​អ្នក​ដែល​តែង​តែ​ប្រើវិធីនេះគឺ​ តារាម៉ូដែល Kim Kardashian ហើយ​បាន​លទ្ធផល​ គួរជាទី​គាប់ចិត្ត។

២. ស្គុត​មុខ​២

ជា​វិធី​សាស្ត្រ​ល្អ​មួយ​ដែរ​ ពេល​ប្រើ​វា​ ជាពិសេស​សម្រាប់​អ្នក​ដែល​ចង់​ស្លៀក​រ៉ូប​ ដែល​ចំហ​ទ្រូង​ខ្លាំង​ ព្រោះ​ទ្រូង​របស់​អ្នក​នឹង​មិន​ប្ដូរ​ចលនា​ទៅ​ណា​ទេ​ បើ​បិទ​ស្គុត​មុខ២​ ជាមួយ​រ៉ូប​ហើយ​។ វិធី​សាស្ត្រ​នេះ​ ក៏​ត្រូវ​បាន​តារា​ល្បី​ៗ​មួយ​ចំនួន​យក​ទៅ​អនុវត្ត​ដែរ​ដូច​ជា​៖ Jennifer Lopez, Beyonce, Lady Gaga និង​តារា​ស្រី​ដទៃ​ទៀត​។

៣. គូស​គំនូស​លើ​ទ្រូង

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ គេ​នាំ​គ្នា​គូស​រូប​ប្លែក​ៗ​លើ​មុខ​ ហើយ​បន្ទាប់​មក​គូស​លើ​ផ្នែក​ផ្សេង​ទៀត​លើ​ខ្លួន​។ សម្រាប់​តារា​ៗ​ក៏​ចាប់​ផ្ដើម​ ប្រើ​វិធីសាស្ត្រ​នេះ​ដែរ​តែ​ប្ដូរ​ពី​មុខ​មក​គូស​លើ​ទ្រូង​ ដើម្បី​ឲ្យ​ចេញ​ជា​ចង្អូរ​ មើល​ទៅ​មាន​ភាព​ទាក់ទាញ​។ តារា​ស្រី​ដែល​ប្រើ​វិធី​នេះ​មុន​គេ​គឺ​ តារា​ចម្រៀង​ Lady Gaga ។

៤. អាវ​ទ្រនាប់​បិទ​ជាប់​ទ្រូង​

តារា​ស្រី​ និង​នារី​ជា​ច្រើន​ជ្រើសរើស​អាវ​ទ្រនាប់​ប្រភេទ​នេះ​ ព្រោះ​ វា​ងាយ​ស្រួល​នៅ​ពេល​ដែល​ពាក់​រ៉ូប​ វាល​ខ្នង រ៉ូប​អត់ស្មា វា​នឹង​ក្ដោប​សុដន់​បាន​ល្អ​ មិន​ធ្លាក់​ចុះ​ក្រោម​។

៥. ទំនុក​ចិត្ត

ជា​ចំណុច​សំខាន់​នៅ​ពេល​ដែល​ ស្លៀក​រ៉ូប​ឆើតឆាយ​ កុំ​ភ្លេច​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ បើ​ទោះ​ជា​មាន​ដើម​ទ្រូង​មិន​ស្អាត​ ក៏​កុំ​ខ្វល់​ព្រោះ​អាច​និយាយ​បាន​ថា​ ជា​ភាព​ទាក់​ទាញ​ផ្សេង​ទៀត​របស់​យើង​៕

ប្រភព៖ Brightside   ប្រែ​សម្រួល៖ យី សុធារី