ចង់ Restart សេវា 3G/4G iPhone ធ្វើតាមនេះទៅតែ ៥ វិនាទីទេ
- 2017-04-08 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ Restart សេវា 3G/4G iPhone ធ្វើតាមនេះទៅតែ ៥ វិនាទីទេ
ចន្លោះមិនឃើញ
ពេលដែលមានអារម្មណ៍ថាសេវាអ៊ីនធឺណិតទូរសព្ទដើរយឺតខុសពីធម្មតាអ្នកប្រើប្រាស់ iPhone ភាគច្រើនតែងធ្វើការ Restart (បិទរួចបើកវិញ) ទូរសព្ទរបស់ពួកគេដែលអាចចំណាយពេលយូរគ្រាន់បើដែរ។ តាមពិតទៅមានវិធីមួយទៀតចំណាយពេលត្រឹម ៥ វិនាទីអាច Restart សេវាអ៊ីនធឺណិតបានដោយងាយ។
នោះគឺការប្រើប្រាស់មុខងារ Airplane Mode។ បើកមុខងារនេះរយៈពេលត្រឹម ៥ វិនាទីសេវាទូរសព្ទនឹងផ្ដើមស្វែងរកសេវាសាជាថ្មី ប្រៀបដូចជាការ Restart ទូរសព្ទអ៊ីចឹងដែរ។ ដើម្បីបើកមុខងារនេះគ្រាន់តែអូសលើអេក្រង់ទូរសព្ទពីផ្នែកខាងក្រោមឡើងលើ រួចចុចលើរូបយន្តហោះ ទុកចោល ៥ វិនាទី បន្ទាប់មកចុចលើរូបយន្តហោះម្ដងទៀតដើម្បីបិទមុខងារ Airplane Mode វិញ៕