រំភើប​! ២នាក់ ឈ្នះ​សំបុត្រ​ទៅ​លេង​ម៉ាល់​ឌីវ​ ពី​ការ​ប្រកួត​ផលិត​វីដេអូ

  • 2017-04-07 10:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រក​ឃើញ​អ្នក​ឈ្នះ ២រូប ក្នុង​ការ​ប្រកួត​ផលិត​វីដេអូ "រសជាតិ​នៃ​ដំណើរ​ផ្សងព្រេង" របស់​ស្រា​បៀរ​កម្ពុជា ដែល​អ្នកឈ្នះ​ម្នាក់ៗ​នឹង​ទទួល​បាន​សំបុត្រ​យន្ត​ហោះ ២សន្លឹក និង​ដំណើរ​កម្សាន្ត​សម្រាប់​មនុស្ស ២នាក់ ទៅ​កោះ​ម៉ាល់​ឌីវ រយៈពេល​៤ថ្ងៃ។

បន្ទាប់​ពី​ឆ្លងកាត់​ការ​ដាក់​ពិន្ទុ​ពី​គណៈកម្មការ​របស់​ស្រា​បៀរ​កម្ពុជា និង​ការ​បោះឆ្នោត​ពី​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ម្ចាស់​គណនី​ហ្វេស​ប៊ុក​ឈ្មោះ Sara Vuth ដែល​ផលិត​វីដេអូ​ដំណើរ​កម្សាន្ត​ខេត្ត​មណ្ឌល​គិរី និង​ឈ្មោះ La Kil ដែល​ផលិត​វីដេអូ​ដំណើរ​កម្សាន្ត​នៅ​ទឹក​ជ្រោះ​ស្ទឹង​ក្បាល​ពង្រូល កោះកុង ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាងគេ ហើយ​បាន​ក្លាយ​ជា​អ្នកឈ្នះ​ក្នុង​ការ​ប្រកួត​ផលិត​វីដេអូ​នេះ។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ជាច្រើន បាន​សរសើរ​ស្នាដៃ​របស់​អ្នក​ទាំង២ ដែល​បាន​ផ្ដិត​យក​ទិដ្ឋភាព​យ៉ាង​ស្រស់​ស្អាត​ជាច្រើន​កន្លែង និង​បង្ហាញ​ពី​ការ​ផ្សងព្រេង​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​ខេត្ត​ទាំង២ ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​រួច ចង់​ធ្វើ​ដំណើរ​ទៅ​ខេត្ត ទាំង២ នោះដែរ។

បើ​ចង់​ដឹង​ថា​អ្នក​ទាំង​២​ផលិត​វីដេអូ​ឡូយ​ប៉ុណ្ណា! មើល​វីដេអូ​ទាំង​អស់​គ្នា៖

ដោយ៖ វិទូ