ឃី សុឃុន​ ជ្រុះ​បាត់​​កាបូប​លុយ ៣​ដង​លើក​នេះ​ធ្ងន់​

  • 2017-04-08 10:40:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​បេក្ខភាព​ The Voice Cambodia ​ឃី សុឃុន ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​មុន​នេះ​បន្តិច​ថា​​ បាន​​ភ្លេច​កាបូប​លុយ​នៅ​បន្ទប់​ទឹក​ការ៉ាស់សាំង​មួយ​​ ក្បែរ​រង្វង់​មូល​ជ្រោយ​ចង្វា​ត្រើយ​ខាង​កើត​កាល​ពី​រសៀល​​មិញ​។

ក្នុង​នោះ​តារា​ប្រុស​រូប​នេះ​បាន​ប្រាប់​ Sabay ឲ្យ​ដឹង​ថា​ នៅ​ក្នុង​កាបូប​ មិន​មាន​លុយ​ច្រើន​ឡើយ​ តែេ​ក្នុង​នោះ​មាន​​កាតធនាគារ​​ អត្តសញ្ញាបណ្ណ បណ្ណ​បើកបរ​ និង​ឯកសារ​មួយ​ចំនួន​ទៀត​។

សុឃុន បញ្ជាក់​ទៀត​ថា​នេះ​មិន​មែន​ជា​លើក​ទី​១​ ទេ​ តែ​ជា​លើក​ទី​៣​ហើយ​ ដែលមាន​ការ​ធ្វេស​ប្រហែស​បែប​នេះ​​។ ជ្រុះបាត់​២​ដង​មុនៗ​ មិន​ដែល​រកឃើញ​វិញ​ឡើយ តែ​១​ដង​ចុង​ក្រោ​យ​នេះ​ មាន​គេ​រើស​សបាន​ហើយ​សន្យា​ថា​នឹង​ប្រគល់​ជូន​វិញ​។

"មាន​អ្នក​នៅ​ពោធិ៍ចិនតុង​ម្នាក់​គេ​រើស​បាន​បង ឥឡូវ​ខ្ញុំ​កំពុង​ច្រៀង​នៅ​កំពង់ចាម​ កំពុង​សម​ឆាក​ ទាំង​គ្មាន​អារម្មណ៍​ ហឹម...។ តែ​មុន​នេះ​គេសន្យា​ថា​នឹង​ឲ្យ​វិញ ប្រហែ​យប់នេះ​ច្រៀង​ចប់​នឹង​ឆ្លៀត​ឡើង​ទៅ​ភ្នំពេញ​វិញ​ហើយ"៕

តារា​ប្រុស​រូប​នេះ​ អះអាង​ថា​ករណី​អ្នក​រើស​បាន​កាបូបលុយ​លោក​​​កាល​ពី​រសៀល​នេះ លុយ​ដែល​មាន​ក្នុង​កាបូប​លោក​ជូនទាំងអស់ និង​មាន​បន្ថែម​ពី​ក្រៅ​៕

អត្ថបទ៖ ថា ម៉ាលីដា