សុខ​ សុវណ្ណ​ ថាឈ្នះ​មែន​តែ​បឹងកេត​ក៏​មាន​ចំណុច​ខ្សោយ​ដែរ​ម្សិលមិញ

  • 2017-04-10 08:53:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ឆ្នើម​របស់​ក្រុម​បឹងកេត​ សុខ​ សុវណ្ណ​ ប្រាប់​ថា​ បើ​ទោះ​ជា​ក្រុម​របស់​ខ្លួន​ឈ្នះ​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ក្ដី​ តែ​គេ​នៅ​មើល​ឃើញ​មិត្ត​រួម​ក្រុម​នៅ​លេង​មិន​ទាន់​ល្អ​នៅ​ឡើយ​ទេ​ ជា​ពិសេស​ពេល​នាំមុខ​គ្រាប់​បាល់​លៃ​ដៃ​គូ។​

ខ្សែការពារ សុខ សុវណ្ណ

កីឡាករ​ឆ្នើម​របស់​ក្រុម​បឹងកេត​ សុខ​ សុវណ្ណ​ បាន​ឲ្យ​ដឹង​ក្រោយ​ការ​ប្រកួត​ថា​ បើ​គិត​ពី​ជ័យជម្នះ​និង​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ដៃ​វា​ពិត​ជា​ល្អ​ណាស់​ ប៉ុន្តែ​ចំពោះ​ការ​គិត​របស់​ខ្សែ​ការពារ​រូប​នេះ​យល់​ថា​មិត្ត​ក្រុម​របស់​ខ្លួន​ហាក់​មាន​ធ្វេសប្រហែស​បន្តិច។​ ការ​ធ្វេសប្រហែស​នោះ​គឺ​ត្រង់​ថា​ នៅ​ពេល​ក្រុម​បឹងកេត​ ស៊ុត​បញ្ចូល​សំណាញ់​ទី​ខាង​អគ្គីសនីកម្ពុជា​ ២គ្រាប់​ហើយ​ពួក​គេ​ដូច​ជា​សូវ​ដេញ​យក​បាល់​នោះ​ទេ​ បណ្ដោយ​ឲ្យ​ដៃ​គូ​ដៃ​តាម​សម្រួល​ហាក់​ដូច​ជា​មាន​ការ​មើល​ស្រាល​ដៃ​គូ។​

កីឡាករ ក្រុមបាល់ទាត់បឹងកេត

ខ្សែ​ការពារ​រឹងមាំ​របស់​បឹងកេត​រូប​នេះ​បន្ថែម​ទៀត​ថា​ ត្រង់​ចំណុច​នេះ​គេ​គិត​ថា​មិត្ត​រួម​ក្រុម​ដទៃ​ទៀត​គួរ​តែ​កែប្រែ​ឡើង​វិញ​ ឲ្យ​ខំ​ប្រឹង​ដូច​កាល​មុន​ពេល​ចូល​ប្រកួត​ឬ​ពេល​ដែល​មិន​ទាន់​មាន​គ្រាប់​បាល់​បញ្ចូល​ទី​ដៃ​គូ។​

សម្រាប់​ការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី៧​នេះ​ ក្រុម​បឹងកេង​ យក​ឈ្នះ​ក្រុម​បាល់ទាត់​អគ្គីសនីកម្ពុជា​ដោយ​លទ្ធផល​ ៤-០​ កាល​ពី​រសៀល​ថ្ងៃ​ទី៩​​ ខែ​មេសា​ ឆ្នាំ​២០១៧​នេះ​នៅ​កីឡដ្ឋាន​ជាតិ​និង​បច្ចុប្បន្ន​ម្ចាស់​ពានរង្វាន់​លីគ​កំពូល​រដូវ​កាល​ចាស់​មួយ​នេះ​មាន​ ១៤ពិន្ទុ​ ស្ថិត​ចំណាត់​ថ្នាក់​លេខ៣៕​

អត្ថបទ៖ នួន ស៊ីណា​