១​ចំណុច​តួឯក​ស្រី​​​ចូល​ចិត្ត​បំផុត​​ក្នុង ​MV ​បុណ្យ​ភូមិ ឆ្នាំនេះ (វីដេអូ)

  • 2017-04-10 07:29:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​តារា​សម្ដែង​ និង តារា​ចម្រៀង ថាច់ ម៉ារី មាន​ឱកាស​គ្រង​តំណែង​ជា​តួឯក​ស្រី "បុណ្យ​ភូមិ" ជា​លើក​ទី​២ ហើយ​មាន​១​ចំណុច​ដែល​នាង​ចូល​ចិត្ត​ខ្លាំង​បំផុត​ក្នុង​ MV “បុណ្យ​ភូមិ​កុក​គ្រូ"។

ម្ចាស់​បទ​ "Love Yourself First” បាន​លើក​ឡើង​ថា​​ខ្លួន​បាន​ចំណាយ​ពេលវេលា​ច្រើន​​ជាមួយ​ក្រុម​ការងារ​ បុណ្យភូមិ ដើម្បី​ឲ្យ MV នេះ​កាន់​តែ​ប្លែក។ ចំណុច​១​ដែល​ស្រី​ស្អាត​បុណ្យភូមិ​ចូល​ចិត្ត​បំផុត​នោះ​គឺ ទីតាំង​ក្នុង​ការ​ថត​បទ​ចម្រៀង “បុណ្យ​ភូមិ​កុក​គ្រូ" នេះ​តែម្ដង។ "និយាយ​រួម​​គឺ​ទម្រាំ​ទៅ​ដល់​ទីតាំង​ថត​យើង​ត្រូវ​ជិះ​ទូក​​ឆ្លង​ទៅ​ត្រើយ​ម្ខាង ហើយ​ពេល​ទៅ​ដល់​ប្លែក​មែន​ទែន​សម្រាប់​ខ្ញុំ ខ្ញុំ​ចូល​ចិត្ត" ម៉ារី បន្ថែម៕

ទស្សនា​ការ​បក​ស្រាយ​បន្ថែម​ពី ម៉ារី៖​

អត្ថបទ៖ Samedy